អូស្ត្រាលី​ចាប់ផ្ដើម​អាណត្តិ​​របស់​ខ្លួននៅ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់ អ.ស.ប

អូស្ត្រាលី​ចាប់ផ្ដើម​អាណត្តិ​​របស់​ខ្លួននៅ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់ អ.ស.ប

អូស្ត្រាលី​ចាប់ផ្ដើម​អាណត្តិ​​របស់​ខ្លួននៅ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់ អ.ស.ប

ដាក់បញ្ចូលថ្ងៃ 2 January 2013, 11:10 AEDT

ក្នុងគ្រានេះដែរ ប្រទេស​អូស្រ្តាលី ​ត្រូវ​ចាប់ផ្ដើម​អាណត្តិ​២ឆ្នាំ​របស់​ខ្លួន​ក្នុង​ឋានៈជា​សមាជិក​មិន​អចិន្រ្តយ៍​ ក្រោយពីការ​ជាប់​ឆ្នោត​កាលពី​តុលា​កន្លងទៅនេះ​ ជាមួយនឹង​ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់ អ.ស.ប។

លោក​ Bob Carr រដ្ឋមន្រ្ដី​​ការបរទេស​អូស្ត្រាលី​មាន​​ប្រសាសន៍ថា ​ឥឡូវនេះ អូស្ត្រាលី​​​មាន​តួនាទី​ផ្ទាល់​ក្នុងការដោះស្រាយ​បញ្ហា​សន្តិសុខ​សកលលោក មានដូចជា​ទំនាស់​ដែលកើតមានឡើង​ហូរហែ​នៅ​ប្រទេសស៊ីរី​ជាដើម។

លោក​បន្តឲ្យដឹងថា​ បទពិសោធន៍​ពិសេស​របស់​អូស្ត្រាលី​ពាក់ព័ន្ធ​នឹង​វិបត្តិ​មនុស្ស​ធម៌​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក គឺជា​គុណ​សម្បត្តិ​ដ៏មាន​តម្លៃ​ក្រៃលែង។

លោក​រដ្ឋមន្រ្ដី​​ការបរទេស​អូស្ត្រាលី​ថ្លែងថា ការចូលរួម​ដោះស្រាយ​ទំនាស់​នៅ​ប្រទេស ទីម័រ ឡេស្តេ, Bougainville​ ​និង អាហ្វហ្កានីស្ថាន​ជាដើម​ សុទ្ធតែ​នាំមកនូវ​បទពិសោធន៍​ដល់​អូស្ត្រាលី ដែលជា​បទពិសោធន៍​មានតម្លៃ​នៅក្នុង​ក្រុម​ប្រឹក្សា​សន្តិ​សុខ​របស់ អ.ស.ប ក្នុង​ការដោះស្រាយ​ទំនាស់​នៅ​តំបន់អាហ្វ្រិក ក៏ដូចជាការ​ពិនិត្យ​មើល​បញ្ហា​ប្រឈមមុខ​ធំៗ​មានដូចជា​ បញ្ហា​បាញ់​រ៉ុក្កែត​ធ្វើឡើង​ដោយ​កូរ៉េខាងជើង កាល​ពីថ្ងៃទី​​១២​ខែធ្នូ ឬក៏​ការបង្ហូរឈាម​ជាបន្តបន្ទាប់​នៅ​ប្រទេសស៊ីរី​ជា​ដើម​៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​