អូស្ត្រាលី​បង្វែរ​ជំនួយថវិកា​ក្រៅ​ប្រទេស​​ខ្លះ​យកទៅ​ដោះស្រាយ​បញ្ហា​អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន

អូស្ត្រាលី​បង្វែរ​ជំនួយថវិកា​ក្រៅ​ប្រទេស​​ខ្លះ​យកទៅ​ដោះស្រាយ​បញ្ហា​អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន

អូស្ត្រាលី​បង្វែរ​ជំនួយថវិកា​ក្រៅ​ប្រទេស​​ខ្លះ​យកទៅ​ដោះស្រាយ​បញ្ហា​អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន

ដាក់បញ្ចូលថ្ងៃ 1 January 2013, 16:43 AEDT

លោក ​Bob Carr រដ្ឋមន្រ្ដី​​ការបរទេស​អូស្ត្រាលី​និយាយ​ថា  រដ្ឋាភិបាល ​នឹង​មិនបោះបង់​​ការប្ដេជ្ញាចិត្ត​ក្នុង​ការ​ផ្ដល់​ជំនួយ​បរទេសនោះទេ ទោះជា​អូស្ត្រាលី​ត្រូវ​ស្វះស្វែង​លៃលក​ថវិកា​ដើម្បី​ដោះស្រាយ​បញ្ហា​អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន​ក៏ដោយ។

ទឹកប្រាក់​៣៧៥ លាន​ដុល្លារ​នឹងត្រូវ​រដ្ឋាភិបាល បង្វែរ​ចេញពី​កញ្ចប់​ថវិកា​ជំនួយ​ក្រៅ​ប្រទេស​រយៈពេល​២ឆ្នាំ​ ដើម្បីយកទៅដោះស្រាយ​ការចាយវាយ​​ទៅលើ​ការចិញ្ចឹម​រក្សា​​អ្នក​ស្វែងសុំ​សិទ្ធិ​ជ្រក​កោន។

យ៉ាង​ណា​មិញ  លោក​ Bob Carr ថ្លែងថាទង្វើបែបនេះ មិនបណ្ដាល​ឲ្យមានការ​បោះបង់​ចោល​​គម្រោងជំនួយ​ក្រៅ​ប្រទេសឡើយ ជាពិសេស ជំនួយ​ដ៏​សំខាន់​ទៅ ប្រទេស​មួយចំនួន មាន​ដូចជា​អាហ្វហ្កានីស្ថាន ប៉ាពួនូវែលហ្គីណេ និង​ទីម័រ​ឡេស្តេ​ជា​ដើម៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​