បាតុកម្ម​តវ៉ា​ប្រឆាំងនឹង​រោង​ចក្រ​សារធាតុ​រ៉ែ​​ដ៏​កម្រ​របស់​អូស្រ្តាលី​នៅ​ម៉ាឡេស៊ី

បាតុកម្ម​តវ៉ា​ប្រឆាំងនឹង​រោង​ចក្រ​សារធាតុ​រ៉ែ​​ដ៏​កម្រ​របស់​អូស្រ្តាលី​នៅ​ម៉ាឡេស៊ី

បាតុកម្ម​តវ៉ា​ប្រឆាំងនឹង​រោង​ចក្រ​សារធាតុ​រ៉ែ​​ដ៏​កម្រ​របស់​អូស្រ្តាលី​នៅ​ម៉ាឡេស៊ី

ដាក់បញ្ចូលថ្ងៃ 1 January 2013, 16:57 AEDT

ក្បួន​រថយន្ត​​មួយ​ខ្សែ​ដឹកបាតុករ​ជាច្រើន​បាន​ឆ្លងកាត់​ប្រទេស​ម៉ាឡេស៊ី​ នៅក្នុង​ការធ្វើ​បាតុ​កម្ម​ថ្មី​ចុងក្រោយ ប្រឆាំង​​រោង​ចក្រ​សារធាតុរ៉ែ​ដ៏​កម្រ​​របស់​អូស្ត្រាលី។

សកម្មជន​ប្រមាណជា​១០០នាក់​នៅលើ​រថយន្ត​ប្រមាណជា ២០​គ្រឿង ពាក់​អាវ ពណ៌​បៃតង​បានចាប់ផ្ដើម​បាតុកម្ម​​របស់ខ្លួន​ពីទីស្នាក់ការ​របស់​គណបក្ស​​ប្រឆាំង​​ Pan-Malaysian Islamic ​ដែល​មាន​ទីតាំង​នៅ​ខាងក្រៅ​​ក្រុង​គួឡាឡាំពួរ។

មានការរំពឹងទុកថា រថយន្ត​​​ប្រមាណជា​១៥០​គ្រឿង​នឹងចូលរួម​ក្បួន​ដំណើរនេះ​​​ឆ្ពោះ​ទៅកាន់​រោងចក្រ​ Lynas នៅ​រដ្ឋ​ប៉ាហាង​ឋិតនៅភាគខាងកើត​នៃ​ប្រទេស។

បាតុកម្មនេះ​កើតមានឡើង​នៅ​គ្រា​ដែល​បាតុករ​ចាប់ផ្ដើម​កូដកម្ម​អត់អាហារ​មួយ​នៅក្នុង​ក្រុងគួឡាឡាំពួរ  ដើម្បីតវ៉ា​​នៅ​ឯរោងចក្រ​​មួយ​ដែល​គ្រប់​គ្រង​ដោយ​សាជីវកម្ម​ Lynas ។

ក្រុម​ហ៊ុននេះ​បានចាប់ផ្ដើម​​ចម្រាញ់​សារធាតុ​រ៉ែ​ដ៏​កម្រ​កាលពី​ខែមុននេះ​ ក្រោយពី​មានការ​ពន្យារពេល​ជាង​មួយ​ឆ្នាំ​ ដោយសារ​តែ​មានការ​ជំទាស់​ប្រឆាំង​យ៉ាងខ្លាំង​ក្លា៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​