ការអបអរសាទរ​ឆ្នាំ​សកល​​២០១៣​នៅ​ប្រទេស​អូស្រ្តាលី

ការអបអរសាទរ​ឆ្នាំ​សកល​​២០១៣​នៅ​ប្រទេស​អូស្រ្តាលី

ការអបអរសាទរ​ឆ្នាំ​សកល​​២០១៣​នៅ​ប្រទេស​អូស្រ្តាលី

ដាក់បញ្ចូលថ្ងៃ 1 January 2013, 17:13 AEDT

ប្រជាពលរដ្ឋ​អូស្ត្រាលី​បាននាំគ្នា​អបអរសាទរ​ឆ្នាំ​សកល​​២០១៣ ដោយមាន​មនុស្ស​រាប់​សែន​នាក់​ចូលរួម​ទស្សនា​ការបាញ់​កាំជ្រួច​នៅតាម​បណ្ដា​ទីក្រុង​ធំៗ​នៅ​ទូទាំង​​ប្រទេស។

រដ្ឋ​អូស្ត្រាលី​ខាងលិច​បានស្វាគមន៍​ឆ្នាំ​ថ្មី​ដោយ​មាន​មនុស្ស​រាប់​ពាន់​នាក់​ទៅ​ចូលរួម​យ៉ាងកកកុញ​នៅក្នុង​មណ្ឌលក្រុង​ Perth ។

ការអបអរសាទរ​នៅ​ឆ្នេរសមុទ្ទ​ប៉ែក​បូព៌ា​នៃ​ប្រទេស​អូស្រ្តាលី ​បានចាប់ផ្ដើម​ឡើង​២ទៅ​៣​ម៉ោង​មុន​គេ​ដោយសារ ម៉ោងពេល​ខុសគ្នា។

នៅក្រុង​អាឌឺឡែដ​ឯណោះ​វិញ មាន​មនុស្ស​ប្រមាណជា ៣ម៉ឺននាក់​បាន​នាំ​គ្នា​ទៅកាន់​តំបន់ Glenelg ដែលឋិតនៅ​មាត់​សមុទ្ទ នៅក្នុងការអបអរសាទរ​ឆ្នាំ​ថ្មី​ដ៏ធំ​បំផុត​នៅក្នុង​រដ្ឋ​អូស្ត្រាលី​ខាង​ត្បូង។

ចំណែក​ក្រុងស៊ីដនីយ៍វិញ​មាន​មនុស្ស​មួយលាន​ ប្រាំ​សែននាក់​បានឈរ​ត្រៀម​ត្រា​នៅ​កំពង់ផែ ក្រុងស៊ីដនីយ៍ ​ប្រកបដោយ​អារម្មណ៍​រំភើប​រីករាយ​ ដើម្បី​លា​ឆ្នាំ​ចាស់​និង​ស្វាគមន៍​ឆ្នាំ​ថ្មី​ដោយ​មានការ​បាញ់​កាំ​ជ្រួចយ៉ាង​អស្ចារ្យ​​ក្រៃ។

នៅ​តំបន់ Southbank នៃ​ក្រុង Brisbane ឯណោះ​វិញ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ទៅទស្សនា​កាំ​ជ្រួច​និង​​តន្រ្តី​លាន់​រំពង​ខ្ទរ​អាកាស នៅក្នុង​ខណៈ​ដែល​ពលរដ្ឋ​​រាប់​ពាន់​នាក់​នៅ​ក្រុងហូបាត​​ចូលរួម​សាទរ​ឆ្នាំ​ថ្មី​ដោយ​ក្ដី​សោមនស្ស​រីករាយ​នៅ​មាត់​សមុទ្ទ​​របស់​ក្រុងហូបាត។

ចំណែក​មាត់​សមុទ្ទ​ក្រុង​ដារវិន​វិញ​ ក្រុម​គ្រួសារ​និងមិត្ត​ភក្តិ​នៃ​ប្រជាពលរដ្ឋ​​រាប់​ពាន់​នាក់​នាំ​គ្នា​ទៅអបអរសាទរ​​ស្វាគមន៍​ឆ្នាំ​ថ្មី​យ៉ាង​រីករាយ​ផងដែរ​ នៅក្នុងខណៈ​ដែលពួកគេ​ទស្សនាកាំជ្រួច និង​ស្ដាប់​តន្រ្តី​ប្រគំ​យ៉ាង​ត្រជាក់​ចិត្ត។

សម្រាប់​ក្រុង​មែល​ប៊ិន​វិញ ២០១៣​បានទទួលការស្វាគមន៍ ដោយ​សំឡេង​លាន់​កង​រំពង​កក្រើក​អាកាស ដោយសារ​កាំ​ជ្រួច​ភ្លឺ​ច្រាល​​ពេញ​ផ្ទៃ​អាកាស​គួរ​ឲ្យ​ស្ញប់​ស្ញែង​ជា​ពន់​ពេក៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​