ទំនាស់​បូរណភាព​ដែនដី​មានភាព​តានតឹង​នៅ​សមុទ្ទចិនខាងត្បូង

ទំនាស់​បូរណភាព​ដែនដី​មានភាព​តានតឹង​នៅ​សមុទ្ទចិនខាងត្បូង

ទំនាស់​បូរណភាព​ដែនដី​មានភាព​តានតឹង​នៅ​សមុទ្ទចិនខាងត្បូង

ដាក់បញ្ចូលថ្ងៃ 1 January 2013, 17:18 AEST

មាន​របាយការណ៍ពី​​ប្រទេសចិនមកថា រដ្ឋាភិបាលចិន​បានបញ្ជូន​​នាវា​​ចម្បាំង​២​គ្រឿង​​និង​អតីត​កប៉ាល់​កងនាវាចរណ៍​​៩​គ្រឿង​ទៀត ដើម្បី​បន្ថែម​កម្លាំង​ទ័ព​ឈ្លប​យកការណ៍​នៅ​តាម​ដែន​​ទឹក​របស់​ចិន។

ទីភ្នាក់ងារ​ព័ត៌មាន Tencent ដែលជា​បណ្ដាញ​ព័ត៌មាន​តាម​អ៊ិនធើរណិត​ដ៏ធំ​របស់​ចិន​និយាយ​ថា  ក្រុងប៉េកាំង​​ ​បានជួសជុល​កប៉ាល់​ទាំងនោះ ហើយបញ្ជូន​នាវាទាំង​នោះ​ឲ្យ​ទៅ​ចូលរួម​​កិច្ច​ប្រតិបត្តិការ​ឃ្លាំ​យក​ការណ៍។

ប្រទេសចិនកំពុង​ពាក់ព័ន្ធ​នៅក្នុង​ទំនាស់​ដែនទឹក​ជាមួយនឹង​ប្រទេស​ជប៉ុន ក្នុង​ការដណ្ដើម​ទាមទារយក​​ដែនទឹក​ដ៏ធំនៅ​ក្នុង​សមុទ្ទចិនខាងត្បូង។

ទីភ្នាក់ងារ​ព័ត៌មាន ក្យូដូ​របស់​ជប៉ុន​​រាយការណ៍ថា ក្រុងតូក្យូ​កំពុងតែ​គិតគូរ​អំពី​ការដាក់ចេញនូវ​យន្តហោះចារកម្ម​​គ្មាន​មនុស្ស​បើក​របស់​អាម៉េរិក ដើម្បីពង្រឹង​សមត្ថភាព​ឃ្លាំ​យក​ការណ៍​លើ​ដែនទឹក​របស់​ខ្លួន និង​បណ្ដា​កោះ​ដែល​មាន​ទំនាស់​ជាមួយនឹង​ចិន៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​