អូស្ត្រាលី​សង្ឃឹមថា​ការ​ដោះស្រាយ​បញ្ហា​ថវិកា​នៅ​អាម៉េរិកបាន​​ នឹងជួយ​ពង្រឹង​ដល់​សេដ្ឋកិច្ច​​ខ្លួន

អូស្ត្រាលី​សង្ឃឹមថា​ការ​ដោះស្រាយ​បញ្ហា​ថវិកា​នៅ​អាម៉េរិកបាន​​ នឹងជួយ​ពង្រឹង​ដល់​សេដ្ឋកិច្ច​​ខ្លួន

អូស្ត្រាលី​សង្ឃឹមថា​ការ​ដោះស្រាយ​បញ្ហា​ថវិកា​នៅ​អាម៉េរិកបាន​​ នឹងជួយ​ពង្រឹង​ដល់​សេដ្ឋកិច្ច​​ខ្លួន

ដាក់បញ្ចូលថ្ងៃ 3 January 2013, 16:45 AEST

លោក Wayne Swan រដ្ឋមន្រ្ដី​ផែនការ​ថវិកា​អូស្ត្រាលី​​សង្ឃឹមថា កិច្ចព្រមព្រៀង​ដោះ​ស្រាយ​​បញ្ហា​​ថវិកា​នៅ​សហ​រដ្ឋ​អាម៉េរិក ​នឹងជួយ​ពង្រឹង​សេដ្ឋកិច្ច​​អូស្ត្រាលី​ឲ្យរឹងមាំ។

ផ្សារ​ហ៊ុន​ក្នុង​ស្រុក​បានឡើង​ខ្ពស់​ ក្នុង​រវាងពេល​១៩​ខែ​កន្លងមកនេះ ដោយសារ​តែ​មាន​ព័ត៌មាន​ថា​សហ​រដ្ឋ​អាម៉េរិក សម្រេច​បាននូវ​កិច្ចព្រមព្រៀង​ទប់​ស្កាត់​​មិន​ឲ្យ​អាម៉េរិក​ធ្លាក់​ចូលទៅក្នុង​ជ្រោះ​ហិរញ្ញវត្ថុ។

កាលពីខែមុននេះ​លោក Wayne Swan បាន​លើក​និយាយ​ឡើងវិញ​អំពី​អតិរេក​ដែល​រដ្ឋាភិបាល ​បាន​សន្យា​នៅ​ពេល​ដែល​ប្រឈមមុខនឹង​ការធ្លាក់​ថយនៃ​ចំណូល​ពន្ធដារ។

រដ្ឋមន្រ្ដី​ផែនការ​ថវិកា​អូស្ត្រាលី​និយាយ​ថា បញ្ហា​​សេដ្ឋកិច្ច​​នៅ​សហ​រដ្ឋ​អាម៉េរិក ​បានធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រទេស​អូស្រ្តាលី។

​លោក​​ Wayne Swan និយាយ​ថា ​តម្លៃ​ទំនិញ​ប្រើប្រាស់​បានធ្លាក់​ចុះ ដោយសារ​ពលរដ្ឋ​បានបាត់បង់ ទំនុកចិត្ត​ ជា​ហេតុ​ញ៉ាំង​ឲ្យ​ប៉ះពាល់​ដល់​ថវិកា​ជាតិ ហើយ​​ចំណូល​ពន្ធដារ​ក៏​ធ្លាក់​ចុះ។ តែ​ឥឡូវនេះ ដោយមានការ​ដោះស្រាយ​បញ្ហាទាំងនេះ​បានហើយ​ជា​ពិសេស​នៅក្នុងពេល​២ទៅ​៣ខែ​ខាងមុខនេះ​ លោក​សង្ឃឹមថា​​​​ទំនុកចិត្ត​ទៅលើ​សេដ្ឋកិច្ច​​សកល​លោក​នឹង​វិល​ត្រឡប់មកវិញ ហើយ​ប្រទេស​អូស្រ្តាលី ក៏នឹងទទួល​ផល​ល្អដែរ បើ​សិនជា​​ហេតុការណ៍​នេះ​កើតឡើងនោះ៕

រឿង​​សំខាន់​ៗ​