ប៉ូលិស​ឥណ្ឌា​ត្រូវ​ឡើង​តុលាការ​ថ្ងៃ​នេះ​ដើម្បីបង្ហាញ​ភស្តុតា​ង​ក្នុង​រឿង​ព្រួត​រំលោភ

ប៉ូលិស​ឥណ្ឌា​ត្រូវ​ឡើង​តុលាការ​ថ្ងៃ​នេះ​ដើម្បីបង្ហាញ​ភស្តុតា​ង​ក្នុង​រឿង​ព្រួត​រំលោភ

ប៉ូលិស​ឥណ្ឌា​ត្រូវ​ឡើង​តុលាការ​ថ្ងៃ​នេះ​ដើម្បីបង្ហាញ​ភស្តុតា​ង​ក្នុង​រឿង​ព្រួត​រំលោភ

ដាក់បញ្ចូលថ្ងៃ 3 January 2013, 16:57 AEDT

មានការរំពឹងទុកថា ប៉ូលិស​ឥណ្ឌា​ត្រូវ​ឡើង​តុលារការថ្ងៃនេះ​នៅក្នុង​រដ្ឋ​ធានី​ New Delhi ​ដើម្បីបង្ហាញ​ភស្តុតា​ង​ ប្រឆាំងនឹង​ជន​៦នាក់​ដែលជាប់​ចោទ​ពីបទ​ព្រួត​រំលោភ​និង​ឃាតកម្ម​យ៉ាង​ព្រៃផ្សៃ ទៅលើ​និស្សិតពេទ្យ​​ស្រីម្នាក់​អាយុ​២៣ឆ្នាំ​។

ប៉ូលិសនឹង​ធ្វើ​បទចោទជាផ្លូវការ​ទៅលើ​បុរស​៥នាក់ និង​អនីតិជនម្នាក់ ដែលបាន​អន្ទង​និស្សិត​ស្រីរូបនោះ និង​មិត្តប្រុស​របស់​នាង​ឲ្យ​ឡើង​ជិះរថយន្ត​ក្រុងមួយ​គ្រឿង​ ជា​កន្លែង​ដែល​ការ​រំលោភ​ធ្វើ​បាប​បានប្រព្រឹត្ត​ទៅ។

មានការ​ចោទ​ប្រកាន់ថា បុរសទាំងនេះ​បានបើក​រថយន្ត​ក្រុង​ចុះ​ឡើង​ជិតមួយ​ម៉ោង ដោយដាក់​វេន​គ្នា​រំលោភ​និស្សិត​ស្រី​រូបនោះ មុននឹង​បោះ​​និស្សិត​ស្រី​និង​មិត្ត​ប្រុស​របស់​នាង​ចេញ​ពី​រថយន្ត។  មិនត្រឹម​តែ​ប៉ុណ្ណោះ ពួកគេ​បាន​ព្យាយាម​បើក​រថយន្ត​កិន​នាង​ទៀតផង។

និស្សិត​ស្រី​រូបនោះ​ក្រោយមក​បានស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​នៅ​ប្រទេស​​សិង្ហបុរី។

ការ​ធ្វើ​បាតុកម្ម​នៅតែ​បន្ត​កើតមានឡើង​នៅក្នុងក្រុង New Delhi ដោយ​សាធារណជន​ទាមទារ​សុំ​ឲ្យ​មានវិធានការ​ការពារ​ស្រ្តីភេទ​​ឲ្យ​បាន​ប្រសើរជាង​គ្រា​បច្ចុប្បន្ននេះ។

រដ្ឋាភិបាល​ឥណ្ឌា​កំពុងតែ​គិត​ពិចារណា​អំពី​ច្បាប់​ដ៏​តឹង​រ៉ឹង​មួយចំនួន​ប្រឆាំង​នឹង​ការ​ចាប់​រំលោភ​ផ្លូវ​ភេទ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​