ប្រតិកម្ម​ពី​បក្សប្រឆាំងខ្មែរ​អំពី​ផល​ប៉ះពាល់​​កើតមានឡើង​ដោយសារ​គម្រោង​សង់​ផ្លូវដែក

ប្រតិកម្ម​ពី​បក្សប្រឆាំងខ្មែរ​អំពី​ផល​ប៉ះពាល់​​កើតមានឡើង​ដោយសារ​គម្រោង​សង់​ផ្លូវដែក

ប្រតិកម្ម​ពី​បក្សប្រឆាំងខ្មែរ​អំពី​ផល​ប៉ះពាល់​​កើតមានឡើង​ដោយសារ​គម្រោង​សង់​ផ្លូវដែក

ដាក់បញ្ចូលថ្ងៃ 3 January 2013, 17:01 AEDT

សមាជិកសភា​បក្សប្រឆាំង​កម្ពុជា​មួយ​រូប​មាន​​ប្រសាសន៍ថា  ការសិក្សាស្រាវជ្រាវ​ឲ្យ​បានម៉ត់ចត់​អំពី​ផល​ប៉ះពាល់​នៃ​គម្រោង​សង់​ផ្លូវ​ដែក​មួយ​ខ្សែ​នៅ​ភាគ​ពាយព្យ​នៃ​ប្រទេសកម្ពុជា គួរតែ​ប្រព្រឹត្ត​ទៅ​មុននឹង​ការ​ចាប់​ផ្ដើម​គម្រោងនេះ។

នៅ​ក្នុង​កិច្ចព្រមព្រៀងមួយ​តម្លៃ​៩ពាន់​៦រយលាន​ដុល្លារ ក្រុម​ហ៊ុន​ចិនមួយ​បានចូលរួម​ជាមួយ​នឹង​ក្រុម​ហ៊ុន​ក្នុងស្រុក​មួយ​ទៀត​ដើម្បី​សង់​ផ្លូវ​ដែក​មួយ​ខ្សែ​ចម្ងាយ​៤០០​គីឡូម៉ែត្រ, រោង​ចក្រ​មួយ​​ដើម្បីផលិត​ដែក​ថែប និង​​កំពង់ផែ​ធំ​ថ្មីមួយ។

លោក​យឹម​ សុវណ្ណ មកពី​គណបក្ស​សង្រ្គោះ​ជាតិ​និយាយ​ថា  ទំហំ​ដី​ដែលគេ​ត្រូវការ​ដើម្បីសង់​​ផ្លូវ​ដែក​​ពី​ភាគ​ខាងជើង​ទៅ​ភាគ​ខាងត្បូង​​នឹង​ហុច​​ផល​វិបាក​ធ្ងន់​ធ្ងរ​ដល់​ប្រជាពលរដ្ឋ​និង​​បរិស្ថាន។

លោក​​និយាយប្រាប់​ Radio Australia ថា​គណបក្ស​លោក​មានការ​បារម្ភ​អំពី​ការ​បំផ្លាញ​ព្រៃឈើ និង​​បរិស្ថាន និង​ការ​បាត់​បង់​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​។ ដូច្នេះ​​ការសិក្សា​ស្រាវជ្រាវ​​គឺ​ជា​រឿង​ចាំ​បាច់​ដែល​ត្រូវធ្វើឡើង​ដោ​យ​ប្រុង​ប្រយ័ត្ន មុននឹង​​មានការ​យល់​ព្រម​ទៅលើ​គម្រោងណាមួយនោះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​