អង្គការ​សប្បុរសធម៌​មួយ​បានផ្អាក​កិច្ច​ប្រតិបត្តិការ​របស់ខ្លួន​នៅ​ប៉ាគីស្ថាន

អង្គការ​សប្បុរសធម៌​មួយ​បានផ្អាក​កិច្ច​ប្រតិបត្តិការ​របស់ខ្លួន​នៅ​ប៉ាគីស្ថាន

អង្គការ​សប្បុរសធម៌​មួយ​បានផ្អាក​កិច្ច​ប្រតិបត្តិការ​របស់ខ្លួន​នៅ​ប៉ាគីស្ថាន

ដាក់បញ្ចូលថ្ងៃ 3 January 2013, 17:19 AEST

អង្គការ​សប្បុរសធម៌​មួយ​បានផ្អាក​កិច្ច​ប្រតិបត្តិការ​របស់ខ្លួន​នៅ​ប៉ាគីស្ថាន​៣ថ្ងៃ ក្រោយពី​បុគ្គលិក​ចំនួន​៧នាក់​របស់​អង្គការនេះ​បាន​ស្លាប់​ដោយការ​បាញ់​ប្រហារ នៅភាគ​ពាយព្យ​នៃ​ប្រទេស។

ស្រ្តី​៦នាក់ និងសហការី​ប្រុស​​ម្នាក់​របស់​ពួកគេ​បានរងការ​បាញ់​ប្រហារ​ហើយបាន​ស្លាប់ កាលពី​ថ្ងៃអង្គារ បន្ទាប់ពីបានវិល​មកពី​មណ្ឌលសហគមន៍​ក្នុង​ស្រុកមួយ។

បុគ្គលិកទាំង​៦នាក់នោះ​បានធ្វើការនៅ​ក្នុង​ខេត្ត​ Khyber Pakhtunkhwa ឋិតនៅភាគ​ពាយព្យ ជាកន្លែង​ដែលកងតាលីបាន​និង​ជនសកម្មប្រយុទ្ធ​អ៊ិស្លាម​​ធ្វើ​សកម្មភាព។

ប៉ូលិស​​និយាយ​ថា ​ខ្លួនបានចាប់ផ្ដើម​ស៊ើបអង្កេត​ឧប្បត្តិហេតុនេះ​ហើយ ហើយថា​ប៉ូលិស​មិនទាន់​អាច​ដាក់​ការ​ចោទ​ប្រកាន់​ទៅលើ​ជនណាម្នាក់​នៅឡើយទេ។

អង្គការ​មានឈ្មោះថា Support With Working Solution មាន​គម្រោង​អប់រំ​ និង​គម្រោង​សុខភាព​មួយចំនួន​ ដោយរួម​ទាំងការផ្ដល់​ថ្នាំ​បង្កា​រជំងឺ​គ្រុន​ស្វិតដៃ​ជើង​ជាដើម៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​