លោកនាយក​រដ្ឋ​មន្រ្តី​ខ្មែរ​សរសើរ​អតីត​តំបន់​សមរភូមិ​ក្តៅ​ប៉ៃលិន

លោកនាយក​រដ្ឋ​មន្រ្តី​ខ្មែរ​សរសើរ​អតីត​តំបន់​សមរភូមិ​ក្តៅ​ប៉ៃលិន

លោកនាយក​រដ្ឋ​មន្រ្តី​ខ្មែរ​សរសើរ​អតីត​តំបន់​សមរភូមិ​ក្តៅ​ប៉ៃលិន

ដាក់បញ្ចូលថ្ងៃ 3 January 2013, 17:31 AEDT

លោក​នាយក​រដ្ឋមន្រ្តី​ខ្មែរ ហ៊ុន សែន បាន​សម្តែង​ការកោត​សរសើរ​របស់លោក​ចំពោះ​អតីត​តំបន់​សមរភូមិ​ក្តៅ​ខេត្ត​ប៉ៃលិន ដែលធ្លាប់​ជា​បន្ទាយ​រឹងមាំ​របស់​អតីត​ទ័ព​ខ្មែរក្រហម ក្នុង​អំឡុងពេល​សង្គ្រាម​ស៊ីវិល។

ថ្លែង​ពីខេត្ត​ប៉ៃលិន ជា​ទីដែល​លោក​ចូលរួម​ពិធី​សម្ពោធ សមិទ្ធផល​នានា លោក ហ៊ុន សែន បាន​បញ្ជាក់​ថា ប៉ៃលិន នា​ពេល សព្វ​ថ្ងៃនេះ មិន​មែន​ជា ខេត្ដ​ប៉ៃលិន ពី​អតីត​កាល​នោះឡើយ ដោយ​លោក​បាន​ប្រៀប​ធៀប​ទៅ​ក្រោយថ្ងៃ​រំដោះ ៧​មករា ឆ្នាំ១៩៧៩។

លោក​នាយក​រដ្ឋមន្រ្តី​ បាន​រលឹកថា ក្នុង​ដំណាក់​កាល​ឆ្នាំ១៩៧០​ដល់​ឆ្នាំ ១៩៧៥ និង​ក្នុង​សម័យ​ប៉ុល​ពត​ថា គ្មាន​ទេ សេចក្ដី​សុខ សម្រាប់​ប្រជា​ពល​រដ្ឋខ្មែរ។

ប៉ៃលិន ជា​អតីត​តំបន់​មួយ​ក្នុង​ចំណោម​តំបន់​ជា​ច្រើន​ដែល​ខ្មែរ​ក្រហម​បាន​កាន់កាប់​ក្នុងអំឡុងពេល​សង្រ្គាម​ស៊ីវិល ដើម្បី​ច្បំាង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ជា​រដ្ឋាភិបាល​ដែលរង​ការ​ចោទ​ប្រកាន់​ថា ជារដ្ឋា​ភិបាល​លើក​បន្តុប​ដោយ​រដ្ឋាភិបាល​វៀតណាម៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​