អ្នក​ប្រើ​ Facebook ប្រតិកម្ម​នឹង​សកម្ម​ភាព​ហិង្សា​របស់​ប៉ូលិស​ក្រុង​ភ្នំពេញ

អ្នក​ប្រើ​ Facebook ប្រតិកម្ម​នឹង​សកម្ម​ភាព​ហិង្សា​របស់​ប៉ូលិស​ក្រុង​ភ្នំពេញ

អ្នក​ប្រើ​ Facebook ប្រតិកម្ម​នឹង​សកម្ម​ភាព​ហិង្សា​របស់​ប៉ូលិស​ក្រុង​ភ្នំពេញ

ដាក់បញ្ចូលថ្ងៃ 3 January 2013, 17:37 AEST

នៅ​លើ​ប្រព័ន្ធ​សង្គម​ Facebook មាន​ការ​ដាក់​នូវ​រូប​ភាព​ថត​វីដេអូ​អំពី​ប៉ូលិស​ក្រុង​ភ្នំពេញ​ធ្វើ​បាប​អ្នក​បើក​ម៉ូតូ​ម្នាក់​កាល​ពី​ល្ងាច​ម្សិលមិញ។

រូប​ភាព​វីដេអូ​មិន​ដល់​១​នាទី​នេះ បង្ហាញ​ឲ្យ​ឃើញ​ថា អាជ្ញាធរ​ប៉ូលិស​បាន​ប្រើ​សកម្ម​ភាព​ហិង្សា​ដាក់​អ្នក​បើក​បរ​ម៉ូតូ​ម្នាក់ ដោយ​បោក​បុរស​ម្នាក់​ដួល​នឹង​ដី ហើយ​ថែម​ទាំង​ចាប់​លើក​ម៉ូតូ​មួយ​គ្រឿង​ទាំង​ទទឹង​ទិស​របស់​គេ​ដាក់​លើ​រថយន្ដ​ប៉ូលិស។

នៅ​ក្នុង​ចំណោម​អ្នក​ប្រើ​ Facebook ជា​ច្រើន​នាក់​បាន​បញ្ចេញ​ប្រតិកម្ម​រិះ​គន់​ និង​ថ្កោល​ទោស​ដល់​សកម្ម​ភាព​​របស់​អាជ្ញាធរ​សមត្ថកិច្ច​ដែល​ធ្វើ​សកម្មភាព​ហិង្សា​បែប​នេះ នៅ​ពេល​ដែល​ពួក​គេ​គួរ​តែ​ការ​ពារ​ប្រជា​ពល​រដ្ឋ​។

កាសែត​តាម​អ៊ីនធើរណិត​មួយ​នៅ​កម្ពុជា​ចុះ​ផ្សាយ​ថា ព្រឹត្ដិការណ៍​នោះ​កើត​ឡើង​នៅ​លើ​ផ្លូវ​នេរុ ជិត​ស្ដុប​ផ្សារ​ដេប៉ូ។ អ្នក​ប្រើ​ Facebook Chivon Lida ដែល​បាន​ថត​រូប​វីដេអូ​នេះ បាន​សរសេរ​នៅ​លើ​ទំព័រ​របស់​ខ្លួន​ថា រថយន្ដ​ប៉ូលិស​នោះ​បាន​ខូច ហើយពួក​ប៉ូលិស​នាំគ្នា​រុញផង​ស្រែក​ជេរ​គេ​ផង៕

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​