គ.ជ.ប ប្រកាសថា មានអ្នកមានសិទ្ធិបោះឆ្នោតជាង៩លាន​៦​សែន​នាក់

គ.ជ.ប ប្រកាសថា មានអ្នកមានសិទ្ធិបោះឆ្នោតជាង៩លាន​៦​សែន​នាក់

គ.ជ.ប ប្រកាសថា មានអ្នកមានសិទ្ធិបោះឆ្នោតជាង៩លាន​៦​សែន​នាក់

ដាក់បញ្ចូលថ្ងៃ 4 January 2013, 16:29 AEDT

មន្រ្តីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានឱ្យដឹងថា ខ្លួន​បាន​ផ្តល់សុពលភាព​ និងប្រកាស​ផ្សាយបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ​២០១២ ដែល​មានអ្នកបោះឆ្នោត​ចំនួន​ ៩.៦៧៥.៤៥៣ ក្នុងចំណោមបញ្ជីឈ្មោះ​បោះឆ្នោត និងការិយាល័យ​បោះឆ្នោត​ចំនួន​១៩.០០៩ (១សែន​៩​ម៉ឺន​៩)ការិយាល័យ។

អគ្គលេខាធិការគ.ជ.ប លោក ទេព នីថា បានថ្លែងថា បញ្ជីឈ្មោះបោះឆ្នោតផ្លូវការឆ្នាំ២០១២ ត្រូវបា​នគ.ជ.ប ផ្តល់សុពលភាព​នៅថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១២ ហើយបញ្ជីបោះឆ្នោតនឹងត្រូវប្រើ​ប្រាស់​សម្រាប់បម្រើ​ឱ្យ​ការ​បោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៥ ដែលប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៨ខែកក្កដា ឆ្នាំ២០១៣។

បើតាមលោកទេព នីថា បញ្ជី​ថ្មី​របស់​គ.ជ.ប ដែល​មាន​ការ​កែលម្អ​នោះ​នឹងត្រូវផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធើរ​ណិត​ផង​ដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​