រដ្ឋាភិបាល​​អូស្រ្តាលី​រង​ការ​រិះគន់​ពី​ការ​បង្វែរ​ប្រាក់​ជំនួយ​បរទេស​

រដ្ឋាភិបាល​​អូស្រ្តាលី​រង​ការ​រិះគន់​ពី​ការ​បង្វែរ​ប្រាក់​ជំនួយ​បរទេស​

រដ្ឋាភិបាល​​អូស្រ្តាលី​រង​ការ​រិះគន់​ពី​ការ​បង្វែរ​ប្រាក់​ជំនួយ​បរទេស​

ដាក់បញ្ចូលថ្ងៃ 4 January 2013, 16:27 AEDT

​ក្រុម​ប្រឹក្សា​អូស្រ្តាលី​ដើម្បីការ​​​អភិវឌ្ឍ​អន្តរជាតិ (ហៅ​កាត់ថា ACFID) កំពុង​តែ​ទទូច​សុំ​ឲ្យ​រដ្ឋមន្រ្តី​ការ​បរទេស​អូស្ត្រាលី​ធ្វើ​ការ​សារភាព​ និង​​ប្រាប់​តាមត្រង់​ថា​តើ​កម្មវិធីជំនួយ​បរទេស​​ណា​មួយ​ដែល​នឹង​ខក​ខានមិន ​​បាន​អនុវត្ត​ដូច​​​ការ​​គ្រោងទុក​នោះ​។

ACFID ​បាន​ធ្វើ​ការ​ទាម​ទារ​បែប​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល​អូស្រ្តាលី​បាន​បង្វែរ​ប្រាក់​ជំនួយ​បរទេស​ចំនួន​៣៧៥​លាន​ដុល្លារ ដើម្បី​យក​ទៅ​ចំណាយ​លើ​ស្បៀង​អាហារ​និង​កន្លែង​ស្នាក់​នៅ​ដល់​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី។

​ACFID ​និយាយថា​រដ្ឋា​ភិបាល​អូស្រ្តាលី​បាន​បំពាន​ធម្មនុញ្ញ​របស់​ខ្លួន​ស្ដី​អំពី​តម្លាភាព ក្នុង​ការ​មិន​លាត​ត្រដាង​ក្បោះ​ក្បាយឲ្យ​ដឹង​ថា​តើ​ជំនួយ​បរទេស​មួយ​ណា​ដែល​ត្រូវ​អាក់​ខាន​ឬកាត់​បន្ថយ​នោះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​