អូស្រ្តាលី​រង​ការ​គំរាម​កំហែង​ពី​​ធាតុ​អាកាស​ក្ដៅ​ខ្លាំង

អូស្រ្តាលី​រង​ការ​គំរាម​កំហែង​ពី​​ធាតុ​អាកាស​ក្ដៅ​ខ្លាំង

អូស្រ្តាលី​រង​ការ​គំរាម​កំហែង​ពី​​ធាតុ​អាកាស​ក្ដៅ​ខ្លាំង

ដាក់បញ្ចូលថ្ងៃ 4 January 2013, 17:07 AEST

​នៅ​ប្រទេស​អូស្រ្តាលី​ ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​ ត្រៀម​លក្ខណៈ​អស់​ពី​សមត្ថភាព ​នៅ​ក្នុង​ភូមិ​ភាគ​ជា​ច្រើន​នៃ​ប្រទេស ​ដោយ​សារ​នៅ​ថ្ងៃ​នេះ​​និង​ថ្ងៃ​បន្ត​បន្ទាប់ ធាតុ​អាកាស​មាន​​កម្ដៅ​ខ្លាំង​ខុស​ពី​ធម្មតា​នៅ​ក្នុង​រដ្ឋ​មួយ​ចំនួន ដែល​អាច​បង្កនូវ​ស្ថានភាព​គ្រោះ​ថ្នាក់។​​

នៅ​រដ្ឋ​អូស្រ្តាលី​ខាង​ត្បូង សីតុណ្ហភាព នឹង​មាន​កម្ដៅលើស​ពី​៤០​អង្សាសេ ដោយ​មានការរំពឹង​ទុកថា​​ក្រុង​ Adelaide របស់​រដ្ឋ​នេះ អាច​មាន​កម្ដៅ​អតិបរមា ៤៤​សង្សាសេ។

សម្រាប់​រដ្ឋ Victoria ​ច្បាប់​មិន​ឲ្យ​ដុត​ភ្លើង​ កំពុង​តែ​ដាក់​​អនុវត្ត​សម្រាប់​ថៃ្ង​នេះ។​​ មានការ​រំពឹង​ថា​នៅ​ក្នុង​រយៈពេល​៦​ថ្ងៃ​ខាង​មុខ​ទៀតនេះ សីតុណ្ហភាព​ក្នុង​រដ្ឋ​នេះ​នឹង​ឡើង​​ខ្ពស់​បំផុត​បន្ទាប់​ពី​ព្រឹត្តិការណ៍​ឆេះព្រៃ​ឆ្នាំ​២០០៩ ដែល​មាន​មនុស្ស​ជាង​២០០​នាក់​ស្លាប់​នោះ។

នៅ​រដ្ឋ​ Tasmania ក្រុម​ពន្លត់​អគ្គិភ័យ​ក៏​កំពុង​តែ​ត្រៀម​លក្ខណៈ​​ដែរ។​ ជាមួយគ្នា​នេះ​ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​តែ​ប្រឹង​ប្រែង​គ្រប់គ្រង​ភ្លើង​ឆេះ​ព្រៃ​មួយ​ចំនួន​ដែល​បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ម្សិលមិញ​​ដោយ​មាន​ធាតុ​អាកាស​ក្ដៅ​និង​ខ្យល់​ខ្លាំង។

ចំណែក​ឯ​ដែន​ដី រដ្ឋ​ធានី​អូស្រ្តាលី ហៅកាត់​ថា ACT ​ក៏​កំពុង​រង​ការ​គំរាម​កំហែង​ពី​គ្រោះ​អគ្គិភ័យ​ ដោយ​មាន​ការ​រំពឹង​ថា​នឹង​មាន​កម្ដៅ​ជិត​៤០​សង្សាសេ៕

 

រឿង​​សំខាន់​ៗ​