គម្លាត​កាន់​តែ​ធំ​​នៃ​ភាព​ខុស​គ្នា​រវាង​ប្រាក់​ខែ​របស់​និស្សិត​បុរស​និង​​ស្រី​នៅ​អូស្រ្តាលី​​

គម្លាត​កាន់​តែ​ធំ​​នៃ​ភាព​ខុស​គ្នា​រវាង​ប្រាក់​ខែ​របស់​និស្សិត​បុរស​និង​​ស្រី​នៅ​អូស្រ្តាលី​​

គម្លាត​កាន់​តែ​ធំ​​នៃ​ភាព​ខុស​គ្នា​រវាង​ប្រាក់​ខែ​របស់​និស្សិត​បុរស​និង​​ស្រី​នៅ​អូស្រ្តាលី​​

ដាក់បញ្ចូលថ្ងៃ 4 January 2013, 17:24 AEST

នៅ​ក្នុងប្រទេស​អូស្រ្តាលី​ របាយការណ៍​មួយ​របស់​រដ្ឋាភិបាល​ បាន​បង្ហាញ​ថា និស្សិត​​ស្រី​ដែល​បាន​បញ្ចប់​ការ​សិក្សា​មុខ​វិជ្ជា​នៅ​សកលវិទ្យាល័យ បាន​ទទួល​ប្រាក់​ខែ​ទាប​ជាង​និស្សិត​ប្រុស​ក្នុង​ការ​ងារ​ដូច​គ្នា ចំនួន​ជា​មធ្យម​៥​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។

របាយការណ៍​នេះ​និយាយថា​ ភាព​មិន​ស្មើ​គ្នា​ក្នុង​ការ​ទទួល​បាន​ប្រាក់​ខែ​រវាង​បុរស​និង​ស្រ្តី​នេះ មាន​សភាព​យ៉ាប់​យ៉ឺន​ទៅ។ ក្នុង​ឆ្នាំ​២០១២​ គម្លាត​នៃ​ភាព​ខុស​គ្នា​បាន​រីក​ធំ​​ឡើ​ង​ទ្វេ​ដង ដោយ​បុរស​បាន​ទទួល​ការ​ដំឡើង​ប្រាក់​ខែ រីឯ​​ប្រាក់​ខែ​ស្រ្តី​វិញ​ឋិតនៅ​ដដែល​។

ការិយាល័យ​សមធម៌​ក្នុង​កន្លែង​ធ្វើ​ការ​រវាង​បុរ​ស​និង​ស្រ្តី បាន​ធ្វើ​ការ​អង្កេត​ទៅលើ​​​ប្រភេទ​ការងារ​ចំនួន​២៣ ហើយ​បាន​រក​ឃើញ​គម្លាត​ធំ​ក្នុង​វិស័យ​ស្ថាបត្យ​កម្ម​និង​សំណង់ និង​ទន្តសាស្រ្ត។

ការិយាល័យ​នេះ​និយាយថា មុខ​របរ​ការងារ​ផ្នែក​ទន្ត​សាស្រ្ត​ កាលពី​ឆ្នាំ​មុន​ ស្សិតប្រុស​​អាច​ទទួល​បាន​បៀវត្សរ៍ ១ម៉ឺន​៤​ពាន់​៤​រយ​ដុល្លារ​ច្រើន​ជាង​ស្រ្តី។ គេ​បាន​រកឃើញ​ថា​មាន​តែ​​​ការងារ​​ក្នុង​វិស័យ​អប់​រំ មនុស្ស​សាស្រ្ត​និង​វិទ្យាសាស្រ្ត ​ទេ ដែល​មានភាព​ស្មើ​គ្នា​៕

 

 

រឿង​​សំខាន់​ៗ​