ឥណ្ឌា​ដាក់​បទ​ចោទជាផ្លូវការ​​លើ​ក្រុម​បុរសព្រួត​ចាប់​រំលោភ​ស្ដ្រី​និស្សិត

ឥណ្ឌា​ដាក់​បទ​ចោទជាផ្លូវការ​​លើ​ក្រុម​បុរសព្រួត​ចាប់​រំលោភ​ស្ដ្រី​និស្សិត

ឥណ្ឌា​ដាក់​បទ​ចោទជាផ្លូវការ​​លើ​ក្រុម​បុរសព្រួត​ចាប់​រំលោភ​ស្ដ្រី​និស្សិត

ដាក់​បញ្ចូល​ពេល 4 January 2013, 17:28 AEST

ក្រុម​អាជ្ញាធរ​នៅ​ប្រទេស​ឥណ្ឌា បាន​ដាក់​ការ​ចោទ​ប្រកាន់​ទៅ​លើ​បុរស​៥​នាក់​ពី​បទ ចាប់​ពង្រត់ ព្រួតគ្នា​រំលោភ​សេព​សន្ធវៈ​​និង​មនុស្ស​ឃាត​ ​ស្រ្តី​ម្នាក់​នៅ​ក្រុង New Delhi ។ ជន​ទី​​៦​​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ដូច្នេះ​ការចោទ​ប្រកាន់​ត្រូវធ្វើឡើង​ដាច់​ដោយឡែក​។ ប្រសិន​បើ​មាន​កំហុស​បុរស​ទាំង​៥​ ​ប្រឈមមុខ​នឹង​ការ​កាត់​ទោស​ប្រហារជីវិត។​

រហូត​មក​ទល់​ពេល​នេះ​ មិន​មាន​អ្នក​ច្បាប់​ណា​ហ៊ាន​ចេញ​មុខ​ការពារ​ក្ដី​ឲ្យ​ជន​ជាប់​ចោទទាំងនោះ​​ឡើយ។

ឪពុក​របស់​ជន​រងគ្រោះ​គាំ​ទ្រ​ចំពោះ​មតិដែល​ចង់​ឲ្យ​មាន​ច្បាប់​ថ្មី​សម្រាប់​គ្រប់​គ្រង​ឧក្រិដ្ឋ​កម្ម​ចាប់​រំលោភ ហើយ​ដាក់​ច្បាប់​ឈ្មោះ​តាម​​ឈ្មោះ​កូន​ស្រី​របស់​​លោក​​​ ដោយ​សារ​នាង​បាន​​បាត់​បង់​ជីវិតរ​បស់​នាង​​នៅក្នុង​អំពើ​ហិ​ង្សា​​បែប​នេះ។

ស្រ្តី​រង​គ្រោះ​​អាយុ​២៣​ឆ្នាំ​បាន​ស្លាប់​ក្នុង​រយៈពេល​២​សប្ដាហ៍​ បន្ទាប់​ពី​បាន​រង​ការ​រំលោភ​បំពាន​លើ​រាង​កាយ​​យ៉ាង​ព្រៃ​ផ្សៃកាល​ពី​ថ្ងៃ​ទី​១៦​ខែ​ធ្នូ​កន្លង​ទៅ​នេះ ដោយ​ក្រុម​បុរស​៦​នាក់​នៅ​ក្នុង​រថយន្ត​ក្រុង​ ហើយ​បុរសទាំងនោះ​ប្រុង​បើក​រថយន្ត​​កិន​នាង​សម្លាប់​ទៀត​ផង។ ហេតុការណ៍​បាន​ញ៉ាំង​ឲ្យមាន​ការ​ខឹងសម្បា​ខ្លាំង​និង​ការ​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា។

ស្រ្តី​ម្នាក់​ ធ្លាប់​ជា​ជន​រងគ្រោះ​ការ​រំលោភ​ដែរ​នោះ និយាយថា ករណី​ថ្មី​បំផុត​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ម្នា​បើក​ភ្នែក​មើល​លើ​បញ្ហា​ចាប់​រំលោភ​​ដែល​មាន​អត្រា​ខ្ពស់​នៅ​ឥណ្ឌា៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​