ប្រធាន​ក្រុម​ហ៊ុន Google ​គ្រោង​ធ្វើ​ទស្សន​កិច្ច​ទៅ​ប្រទេស​កូរ៉េខាង​ជើង

ប្រធាន​ក្រុម​ហ៊ុន Google ​គ្រោង​ធ្វើ​ទស្សន​កិច្ច​ទៅ​ប្រទេស​កូរ៉េខាង​ជើង

ប្រធាន​ក្រុម​ហ៊ុន Google ​គ្រោង​ធ្វើ​ទស្សន​កិច្ច​ទៅ​ប្រទេស​កូរ៉េខាង​ជើង

ដាក់បញ្ចូលថ្ងៃ 4 January 2013, 17:38 AEST

ក្រសួងការ​បរទេស​របស់​សហរដ្ឋ​អាម៉េរិក និយាយថា ផែន​ការ​របស់​ប្រធាន​ក្រុម​ហ៊ុម Google ​ទៅ​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​កូរ៉េខាង​ជើង​នោះ គឺ​មិន​មែន​ជា​ការ​វិវឌ្ឍ​មាន​ប្រយោជន៍​ឡើយ។

គេ​មិន​ដឹង​ឡើយ​អំពី​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ដំណើរ​ទស្សនកិច្ច​នេះ ប៉ុន្តែ​មាន​ការ​សេចក្ដី​រាយ​ការណ៍​នានា​ថា ទស្សនកិច្ច​នេះ​គឺ​ជា​ផ្នែក​នៃ​បេសកកម្ម​មនុស្ស​ធម៌​ដឹក​នាំ​ដោយ​អ្នក​នយោបាយ​អាម៉េរិក លោក Bill Richardson ​ដែល​នឹង​អមដំណើរ​របស់​លោក​ប្រធាន​ Google ​គឺលោក Eric Schmidt ។

អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការ​បរទេស​របស់​អាម៉េរិក លោក​ស្រី Victoria Nuland ​ថ្លែង​ថា អ្នកទាំង​ពីរ​ពិត​ជា​បាន​យល់​ច្បាស់​អំពី​ទស្សនៈរបស់​រដ្ឋាភិបាល​សហរដ្ឋ​អាម៉េរិក។ លោក​ស្រី​បន្ត​ថា លោកស្រី​ព្យាយាម​ដក​ខ្លួន​ចេញ​ពី​ដំណើរ​ទេស្សនកិច្ច​នេះ ដោយ​សារ​វា​មិន​មែន​ជា​ទស្សនកិច្ច​ផ្លូវ​ការ​ដោយ​មន្រ្តី​រដ្ឋាភិបាល​អាម៉េរិកនោះ​ទេ​។ ពួកគេ​នឹង​មិន​នាំ​សារ​អ្វី​ពី​អាម៉េរិក​ដែរ។ ម្យ៉ាង​ទៀត​ពេលវេលា​បច្ចុ​ប្បន្ន​គឺមិន​មែន​​ជា​កាលៈទេសៈ​សម​រម្យ​ឡើយ​ក្នុងការធ្វើដំណើរ​ទៅកូ​រ៉េ​ខាងជើង​៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​