អាម៉េរិកនិង​នូវ៉ែលហ្សេឡង់​លួច​ធ្វើ​តេស្ត​បង្កើត​ព្យុះ​រលក​សមុទ្រ

អាម៉េរិកនិង​នូវ៉ែលហ្សេឡង់​លួច​ធ្វើ​តេស្ត​បង្កើត​ព្យុះ​រលក​សមុទ្រ

អាម៉េរិកនិង​នូវ៉ែលហ្សេឡង់​លួច​ធ្វើ​តេស្ត​បង្កើត​ព្យុះ​រលក​សមុទ្រ

ដាក់​បញ្ចូល​ពេល 4 January 2013, 17:41 AEST

ប័ណ្ណ​សារដ្ឋាន​ជាតិ​របស់​ប្រទេស​នូវ៉ែហ្សេឡង់ បាន​បង្ហាញ​ឲ្យ​ដឹងថា សហរដ្ឋ​អាម៉េរិក​និង​ប្រទេស​នូវ៉ែហ្សេឡង់​បាន​រួម​គ្នា​ធ្វើ​តេស្ត​ជា​ច្រើន ​ដោយ​សម្ងាត់​នៅ​បាត​សមុទ្រ​ ក្នុង​អំឡុង​ទសវត្សរ៍​១៩៤០ ដើម្បី​បង្កើត​ព្យុះ​​រលក​សមុទ្រ​ស៊ូណាមិ សម្រាប់​ពន្លិច​ជន់​ជោរ​ទី​ក្រុង​នៅ​តាម​ឆ្នេរ​សមុទ្រ។

ការ​ធ្វើ​តេស្ត​បាន​ប្រព្រឹត្ត​ទៅ​រាប់​ពាន់​ដង នៅ​ក្នុង​សមុទ្រ​ក្បែរ​ក្រុង​ Auckland ​ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២ ហើយ​បាន​បង្ហាញ​ថាគេ​អាច​​ប្រើ​ប្រាស់​​អាវុធ​បែប​នោះបាន​។

កិច្ច​ប្រតិបត្តិ​ការ​ក្រោម​លេខកូដ​សម្ងាត់ ហៅ​ថា Project Seal ​បាន​ត្រូវគេ​ទុក​ចោល​មួយអន្លើ​សិន ក្នុង​ពេល​ប៉ុន្មាន​ខែ​មុន​ការ​ទម្លាក់​គ្រាប់​បែក​បរមាណូ​នៅ​ប្រទេស​ជប៉ុន​ក្នុង​ឆ្នាំ​១៩៤៥៕

រឿង​​សំខាន់​ៗ​