អ្នកអក្សរសាស្ត្របានលើកឡើងនូវកង្វល់ចំពោះការធ្លាក់ចុះនៃវិស័យអក្សរសាស្ត្រជាតិ ដែលជាកំណត់សំគាល់អត្តសញ្ញាណដ៏សំខាន់របស់ខ្មែរ។
លោក ទូច គីមស្រ៊ាង ប្រធានសមាគមទ្រទ្រង់អក្សសាស្ត្រជាតិនិងវប្បធម៌ និងជាមន្ត្រីនៃក្រុមជំនុំព្រះត្រៃបិដកបានថ្លែងថានាពេលបច្ចុប្បន្ន គេសង្កេតឃើញថាការប្រើប្រាស់
ទាំងភាសានិងអក្សរសាស្ត្រខ្មែរមិនត្រូវបានយកចិត្តទុកដាក់និងផ្តល់តម្លៃនោះទេ។
អាណាព្យាបាលនិងឪពុកម្តាយភាគច្រើនបានបញ្ជូនកូនៗរបស់ខ្លួនទៅរៀនភាសាបារាំង ឫអង់គ្លេសតាំងពីសាលាមត្តេយមកម៉្លេះ។ និន្នាការទាំងនេះនឹងធ្វើឲ្យកូនក្មេងមិនចេះភាសា ខ្មែរហើយពូកែភាសាបរទេសជាងភាសាជាតិរបស់ខ្លួន។
(សំឡេងលោកទូច គីមស្រ៊ាង)
ក្រៅពីបញ្ហាទាំងនោះ លោក ទូច គីមស្រ៊ាងបានបញ្ជាក់ថាតាំងពីដើមរៀងមក រហូតមកដល់បច្ចុប្បន្ន ភាសានិងអក្សរសាស្ត្រខ្មែរមិនទាន់មានការឯកភាពគ្នាលើបញ្ហាសំខាន់ៗមួយចំនួន។
ចំនុចទី១ គឺការមិនទាន់ឯកភាពជាតិទៅលើការសរសេអក្ខរាវិរុទ្ធ ឧទាហរណ៍អ្នកខ្លះប្រើអក្សរ “ណ” និងអ្នកខ្លះប្រើអក្សរ “ន” ជាដើម។ ចំណែកអ្នកខ្លះប្រើប្រាស់អក្សររាយ និងអ្នកខ្លះប្រើប្រាស់អក្សរតម្រួត។
ចំនុចទី២ គឺ ការមិនឯកភាពលើការអានពាក្យ ចំនុចទី៣គឺការមិនឯកភាពលើការបង្កើតពាក្យថ្មី និងការមិនឯកភាពទី៤គឺកម្ចីពាក្យ។
(សំឡេងទូច គីមស្រ៊ាង)
លោក ទូច គីមស្រ៊ាងបានបញ្ជាក់ថា លោកមានការព្រួយបារម្ភនិងជាក្តីអាម៉ាស់មួយនៅពេលដែល ភាសានិងអក្សរសាស្ត្រជាតិមិនត្រូវបានគេយកចិត្តទុកដាក់នោះ។ លោកបញ្ជាក់ថាសូម្បីតែការ ប្រើប្រាស់ជាផ្លូវការដូចជាការសរសេរលិខិតជូនពរ និង ការប្រើប្រាស់ជាផ្លូវការក៏ដោយ ក៏គេសង្កេតឃើញថានៅមានការខុសឆ្គងទាំងការប្រើប្រាស់ពាក្យពេចន៍និងឃ្លាប្រយោគ។
(សំឡេងទូច គីមស្រ៊ាង)
លោក ទូច គីមស្រ៊ាងបានបន្ថែមថាដើម្បីលើកស្ទួយវិស័យអក្សរសាស្រ្តជាតិ គេមិនត្រឹមតែត្រូវការ ធ្វើការអភិរក្សតែម្យ៉ាងប៉ុណ្ណោះទេ គឺទាមទារឲ្យមានការអភិវឌ្ឍផងដែរ។
លោកបញ្ជាក់ថា ការកែលម្អធ្វើឲ្យវិស័យអក្សរសាស្ត្ររឹតតែប្រសើរឡើងគឺជាមធ្យោបាយដ៏ល្អដើម្បី ប្រែក្លាយអក្សរសាស្ត្រខ្មែរទៅជាអរិយភាសានិងកិត្យានុភាពជាតិ។
(សំឡេងទូច គីមស្រ៊ាង)
ក្នុងនាមទ្រទ្រង់អក្សរសាស្ត្រជាតិនិងវប្បធម៌លោក ទូច គីមស្រ៊ាងបានថ្លែងថាដើម្បីចូលរួមលើកកម្ពស់ វិស័យអក្សរសាស្ត្រជាតិឲ្យរីកចម្រើនគេត្រូវប្រើប្រាស់វចនានុក្រមខ្មែរជាគោលនៅ រាល់ការសរសេទាំងឡាយ។
(សំឡេងទូច គីមស្រ៊ាង)
លោកបានបន្ថែមថា អក្សរសាស្ត្រនិងវប្បធម៌មានការជាប់ទាក់ទងគ្នាយ៉ាងស្អិតល្មួត។ ប្រសិនបើអក្សរសាស្ត្រមានតម្លៃនោះមានន័យដូចគ្នាថាក៏បានចូលរួមផ្តល់តម្លៃនិងលើកស្ទួយ
វិស័យវប្បធម៌ផងដែរ។ (សំឡេងទូច គីមស្រ៊ាង)