ផ្លូវដែក​កម្ពុជា​​ចាប់​ផ្តើម​ធ្វើ​សកម្ម​ភា​ព​ឡើង​វិញ

ផ្លូវដែក​កម្ពុជា​​ចាប់​ផ្តើម​ធ្វើ​សកម្ម​ភា​ព​ឡើង​វិញ

ផ្លូវដែក​កម្ពុជា​​ចាប់​ផ្តើម​ធ្វើ​សកម្ម​ភា​ព​ឡើង​វិញ

ដាក់បញ្ចូលថ្ងៃ 6 January 2013, 17:24 AEST

កាលពី​សប្តាហ៍​មុននេះ រថភ្លើង​ខ្សែភាគ​ខាងត្បួង បានធ្វើ​សកម្មភាព​ឡើងវិញ ដោយ​ដឹក​ថ្នាក់ដឹកនាំ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ពីភ្នំពេញ ទៅដល់ ខេត្ត​ព្រះសីហនុ ។

ការចេញ​ដំណើរនេះ បានក្លាយ​ទៅជា​ប្រវត្តិសាស្រ្ត​ថ្មី ក្រោយ​ពេល​ខ្សែ​រថភ្លើង​បាន​គាំង​សកម្មភាព​ជាង​៣០​ឆ្នាំ​មក​នេះ។ ការ​រស់​ឡើងវិញ​របស់​ផ្លូវដែក​នេះ បាន​ធ្វើឡើង​ក្រោយ​ពេល​ដែល​​មាន​ការ​ជួយ​ពី​ប្រទេស​អូស្រ្តាលី  ធនាគារ​អភិវឌ្ឍន៍​អាស៊ី និងការ​ចូល​មក​វិនិយោគ​របស់​ក្រុមហ៊ុន Toll Royal Railway​។

នៅក្នុង​នាទី​សេដ្ឋកិច្ច​និង​ទីផ្សារ​របស់ Radio Australia នៅសប្ដាហ៍នេះ​ លោកសរ សុវណ្ណារ៉ា សូម​រៀបរាប់​ជូន​លោក​អ្នកនាង​អំពី​ការ​រំពឹង​ទុក​ទៅលើ​វត្តមាន របស់​រថភ្លើង​ចំពោះការ​ធ្វើពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា។​

អ្នក​ចូល​រួម​ចំណែក

សរ សុវណ្ណារ៉ា​

អ្នក​យក​ព័ត៌មាន​

លោក សរ សុវណ្ណារ៉ា គឺជា​អ្នក​កាសែត​ជើង​ចាស់​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​​ខ្ពស់​។ លោក​​ក៏​ធ្លាប់​​បាន​បង្វឹក​ហាត់​អ្នក​​យក​ព័ត៌មាន​ដទៃ​ទៀត​​ផង​ដែរ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្រោម​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​អន្ដរ​ជាតិ​របស់​ប្រទេស​អូស្រ្ដាលី​។​

មតិយោបល់

មតិ​យោបល់​នានា​របស់​លោក​អ្នក​ នឹង​មិន​​ត្រូវ​គេ​ដាក់​បង្ហាញ​ឲ្យ​ឃើញ​ឡើយ លុះ​ត្រា​ណា​តែ​មតិ​យោបល់​ទាំង​នោះ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​​ពិនិត្យ​ពី​បុគ្គលិក​របស់​យើង​​ជា​មុន​សិន។ តាម​រយៈ​ការ​បញ្ជូន​មតិ​យោបល់​របស់​លោក​អ្នក​មក​យើង​ខ្ញុំ​ មាន​ន័យ​​ថា​ លោក​​អ្នក​យល់​​ព្រម​អនុលោម​ទៅ​តាម​​គោល​ការណ៍​នៃ​ សេចក្ដី​ណែនាំ​លើ​ការ​ប្រើ​ប្រាស់​សហគមន៍​របស់​យើង​។

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​