ជប៉ុន​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ទៅ​ការពារ​តំបន់​សមុទ្រ​មានជម្លោះ​ជាមួយ​ចិន

ជប៉ុន​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ទៅ​ការពារ​តំបន់​សមុទ្រ​មានជម្លោះ​ជាមួយ​ចិន

ជប៉ុន​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ទៅ​ការពារ​តំបន់​សមុទ្រ​មានជម្លោះ​ជាមួយ​ចិន

ដាក់បញ្ចូលថ្ងៃ 7 January 2013, 16:23 AEST

ប្រទេស​ជប៉ុន​និយាយថា ខ្លួន​បាន​បញ្ជូន​យន្ត​ហោះ​ចម្បាំង​ដើម្បី​ទៅ​រារាំងការពារ​មិន​ឲ្យ​​​យន្ត​ ហោះ​មួយ​គ្រឿង​របស់​ចិន​ដែល​បាន​ហោះ​មក​ក្បែរ​បណ្ដា​ដែន​កោះ​ក្នុង​សមុទ្រ​ ចិន​ខាង​កើត ដែល​កំពុង​ស្ថិត​ក្នុង​ជម្លោះ​ដណ្ដើម​សកម្ម​សិទ្ធិ​រវាង​ប្រទេស​​ទាំង​ពីរ។

ក្រសួង​ការ​ពារ​ជាតិ​ជប៉ុន​នៅ​ក្នុង​ក្រុង​តូក្យូ និយាយថា មិន​ទាន់​មាន​ការ​រំលោភ​ដែន​អាកាស​របស់​ជប៉ុន​ទេ។

អ្នក​នាំ​ពាក្យម្នាក់​និយាយថា យន្ត​ហោះ​កង្ហារ​ពីរ​របស់​ចិន បាន​ហោះ​ចូល​​មក​យ៉ាង​ជិត​​ក្នុង​ចម្ងាយ​១២០​គីឡូ​ម៉ត្រែពី​គោះ Senkaku ឬចិន​ហៅ​ថា Diaoyu ​មុន​នឹង​ប្ដូរ​​គោល​​ដៅ​ទៅទិស​​ខាង​ជើង៕

អ្នក​ចូល​រួម​ចំណែក

យុទ្ធ ឈាង

យុទ្ធ ឈាង

ពិធីករ/​ពិធីការិនី

លោក​​ឈាង​ជា​ពិធីករ/ផលិតករ ដែល​នាំ​មក​ជូន​លោក​អ្នក​នាង​កញ្ញា​នូវ​ព័ត៌មាន​ប្រចាំ​ថ្ងៃ, ព្រឹត្តិការណ៍​បច្ចុប្បន្ន និង​នាទី​សុខភាព​រៀង​រាល់​ថ្ងៃ​ពុធ។

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​