អាម៉េរិក​តែង​តាំង​រដ្ឋ​មន្រ្តី​ការ​ពារជាតិ​ថ្មី

អាម៉េរិក​តែង​តាំង​រដ្ឋ​មន្រ្តី​ការ​ពារជាតិ​ថ្មី

អាម៉េរិក​តែង​តាំង​រដ្ឋ​មន្រ្តី​ការ​ពារជាតិ​ថ្មី

ដាក់​បញ្ចូល​ពេល 7 January 2013, 17:00 AEDT

មាន​សេចក្ដី​រាយការណ៍​មួយ​ចំនួន​ពី​ក្រុង​វ៉ាស្ហ៊ីងតោន​មក​ថា លោក​ប្រធានាធិបតី Barack Obama ​ក្នុង​សប្ដាហ៍​នេះ នឹង​ជ្រើស​រើស​លោក Chuck Hagel (ឆ័ក ហេហ្គល់) អតីត​សមាជិក​ព្រឹទ្ធសភា​មួយ​រូប ដើម្បី​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​ពារ​ជាតិ​សម្រាប់​រដ្ឋាភិបាល​របស់​ លោក​ក្នុង​អាណត្តិ​ថ្មី​នេះ។

ក្រុម​អ្នក​រាយការណ៍​ព័ត៌មាន​និយាយ​ថា ការជ្រើស​រើស​​លោក ​ Chuck Hagel ដែល​ជា​អតីត​យុទ្ធ​ជន​ឆ្នើម​ម្នាក់​នៅក្នុងសម័យ​សង្គ្រាម​នៅ​វៀតណាម​នោះ នឹង​បង្ក​ឲ្យ​បាន​ការ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​ក្លារ​ចំពោះ​ការ​តែង​តាំង​នេះ។

បណ្ដា​សមាជិក​ក្នុង​គណបក្ស​សាធារណរដ្ឋ​ បាន​ចោទ​​លោក Hagel ​ថាមាន​ឥរិយាបថ​អមិត្ត​ជាមួយ​ប្រទេស​អ៊ីស្រាអែល​និង​ខ្វះ​បទ​ពិសោធន៍​សម្រាប់​បញ្ហាប្រទេស​អ៊ីរ៉ង់៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​