អាជ្ញាធរ​ប៉ាឡេស្ទីន​ប្ដូរ​ឈ្មោះ​ដែន​ដី​របស់​ខ្លួន​ទៅ​ជា​រដ្ឋ​ប៉ាឡេស្ទីន

អាជ្ញាធរ​ប៉ាឡេស្ទីន​ប្ដូរ​ឈ្មោះ​ដែន​ដី​របស់​ខ្លួន​ទៅ​ជា​រដ្ឋ​ប៉ាឡេស្ទីន

អាជ្ញាធរ​ប៉ាឡេស្ទីន​ប្ដូរ​ឈ្មោះ​ដែន​ដី​របស់​ខ្លួន​ទៅ​ជា​រដ្ឋ​ប៉ាឡេស្ទីន

ដាក់បញ្ចូលថ្ងៃ 7 January 2013, 17:04 AEST

ប្រធានាធិបតី​នៃ​ទឹក​ដី​ប៉ាឡេស្ទីន បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ផ្លាស់​ប្ដូរឈ្មោះ​ពី​អាជ្ញាធរ​ ប៉ាឡេស្ទីន​ទៅ​ជា​រដ្ឋ​ប៉ាឡេស្ទីន (State of Palestine) វិញ។

លោក​ប្រធានា​ធិបតី Mahmoud ​Abbas បាន​ចេញ​ក្រឹត្យ​នេះ បន្ទាប់​ពី​ប៉ាឡេស្ទីន​បាន​ជោគ​ជ័យ​ក្នុង​ការ​ទាម​ទារ​បាន​ឋានៈ​ជា​​រដ្ឋសង្កេត​ការណ៍​​នៅ​ក្នុង​អង្គ​ការ​សហប្រជាតិ។

លោក Abbas និយាយថា ឈ្មោះ​ថ្មី​នេះ ត្រូវ​មាន​ដាក់​នៅ​លើ​តែម​ប្រៃ​សណីយ៍ ឬ​សម្ភារៈប៊ិច​សៀវ​​និង​ឯកសារ​អត្ត​សញ្ញាណ​ ជាដើម​។

លោក​បន្ត​ថា ការ​ផ្លាស់ប្ដូរ​ឈ្មោះ​នេះ​នឹង​លើក​កម្ពស់​អធិបតេយ្យ​ភាព​របស់​ប៉ាឡេស្ទីន ហើយ​ក៏​ជា​ជំហាន​​មួយ​ឈាន​ទៅ​រក​ឯករាជភាព​​ពិត​ប្រាកដ៕

រឿង​​សំខាន់​ៗ​