អូស្រ្តាលី​មាន​តួនាទី​ក្នុង​ក្រុមប្រឹក្សា​អង្គ​ការ​សហ​ប្រជាជាតិ​ផ្នែក​គ្រប់​គ្រង​ការ​ជួញ​ដូរ​អាវុធ​ខុស​ច្បាប់

អូស្រ្តាលី​មាន​តួនាទី​ក្នុង​ក្រុមប្រឹក្សា​អង្គ​ការ​សហ​ប្រជាជាតិ​ផ្នែក​គ្រប់​គ្រង​ការ​ជួញ​ដូរ​អាវុធ​ខុស​ច្បាប់

អូស្រ្តាលី​មាន​តួនាទី​ក្នុង​ក្រុមប្រឹក្សា​អង្គ​ការ​សហ​ប្រជាជាតិ​ផ្នែក​គ្រប់​គ្រង​ការ​ជួញ​ដូរ​អាវុធ​ខុស​ច្បាប់

ដាក់​បញ្ចូល​ពេល 7 January 2013, 17:10 AEST

ប្រទេស​អូស្រ្តាលី បាន​ទទួល​ការ​តែង​តាំង​ជា​ប្រធាន​​នៃ​គណៈកម្មាធិការ​មួយ​ក្នុង​ក្រុម​ ប្រឹក្សា​សន្ដិ​សុខ​នៃ​អង្គការ​សហ​ប្រជាជាតិ​ដើម្បី​ព្យាយាម​​គ្រប់​គ្រង​ ចរាចរណ៍​នៃ​គ្រឿង​សព្វាវុធ​និង​លុយ​ខុស​ច្បាប់​ទៅ​កាន់​​តំបន់​មាន​ ជម្លោះនានា​​នៅ​លើ​ពិភពលោក​។

ប្រទេស​អូស្រ្តាលី​នឹង​ដឹក​នាំ​គណៈកម្មាធិការ​ទទួល​បន្ទុក​ការ​ពង្រឹង​វិធាន​ទណ្ឌកម្ម​ប្រឆាំង​នឹង​បណ្ដាញ​ Al-Qaida, ​តាលីបង់​និង​ប្រទេស​អ៊ីរ៉ង់។ ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រទេស​អូស្រ្តាលី​ក៏​នឹង​ធ្វើ​ជា​អនុប្រធាន​នៃ​អនុគណៈកម្មាធិការ​មួយ​ចំនួន​ដែល​ធ្វើ​ការ​ពង្រឹង​លើ​វិធាន​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​ស៊ូង់, កូដឺវ័រ និង​លីបង់។

រដ្ឋ​មន្រ្តី​ការ​បរទេស​អូស្រ្តាលី លោក Bob Carr ​មាន​ប្រសាសន៍​ថា​ ប្រទេស​អូស្រ្តាលី​នឹង​ជំរុញ​ឲ្យ​មានការ​អនុវត្ត​ផែនការ​ដើម្បី​បង្កើត​សន្ធិ​សញ្ញា​ ពាណិជ្ជកម្ម​សព្វាវុធ​សកល។ យ៉ាង​ណា​មិញ​លោក​ទទួល​ស្គាល់​ថា​​ពិត​ជា​មាន​ការ​លំបាកក្នុង​ពេល​កន្លងមក​នេះ​ក្នុង​ការ​ចរចា​ឲ្យ​មាន​សន្ធិ​សញ្ញា​នេះ។

លោក​បន្ត​ថា​ប្រសិន​បើ​ប្រទេស​អូស្រ្តាលី​មិន​​​អាច​ទទួល​ការ​គាំ​ទ្រ​ជា ​ឯកច្ឆន្ទ​នោះ​ទេ​ កិច្ច​ព្រម​ព្រៀង​នេះ​ក៏នឹងនៅតែអាច​ប្រើការបាន​ចំពោះ​​ប្រទេសណា​​ដែល​បាន​ធ្វើ​សច្ចាប័ន​ហើយ​នោះ​ ដែលជា​​អ្វី​លោក​​ហៅថា ជាជំហាន​ដំបូង។

You've got to consider that there are 2000 deaths a day estimated as a result of the impact of illegal kalashnikovs and rocket propelled grenades. The world is awash with them. There are millions of them being traded and being used.

លោក​មាន​ប្រសាសន៍​ថា សូម​លោក​អ្នក​គិត​មើលថា មាន​មនុស្សប្រមាណ​២០០០​នាក់​ស្លាប់​ក្នុង​មួយ​ថ្ងៃ ជាលទ្ធផល​នៃ​ការ​ជួញដូរ​អាវុធ​ខុស​ច្បាប់​​រួម​មានកាំភ្លើងដៃ​ដូច​ជា​ធុន​ AK 47 និងរ៉ុកកែត​ផ្លោង ដូច​ជា B-40 ជាដើម។ ពិភព​លោក​យើង​គឺ​សម្បូរ​ទៅ​ដោយ​អាវុធ​ទាំង​​នេះ​ណាស់​​ហើយ​ មានការជួញដូរ​អាវុធ​ទាំង​នេះ​រាប់​លាន​ដើម​និង​​គ្រាប់​រំសែវ​ផផងដែរ៕​

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​