ទី​ក្រុង​បី​កំពុង​ប្រកួត​ប្រជែង​ជា​ចុង​ក្រោយ​ដើម្បី​ក្លាយ​ខ្លួន​ជា​ម្ចាស់​នៃ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២០

ដាក់បញ្ចូលថ្ងៃ 8 January 2013, 16:40 AEST

ក្រុម​គណៈប្រតិភូ​មក​ពី​ទី​ក្រុង​ចំនួន​បី​កំពុង​សង្ឃឹម​ថា​ ទីក្រុង​របស់​ខ្លួន​នឹង​ក្លាយ​ជា​ម្ចាស់​នៃ​ការ​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​ឆ្នាំ​២០២០​ តាមរយៈ​ការ​ដាក់​ដេញ​ថ្លៃ​ទៅ​កាន់​គណៈកម្មាធិការ​កីឡា​អូឡាំពិក​អន្តរជាតិ។

ទីក្រុង​ Istanbul ​នៃ​ប្រទេស​តួកគី, ​ទីក្រុង​ម៉ាឌ្រីដ​នៃ​ប្រទេស​អេស្ប៉ាញ​ និង​ទីក្រុង​តូក្យូ​នៃ​ប្រទេស​ជប៉ុន ​កំពុង​តស៊ូ​ប្រកួត​ដើម្បី​ក្លាយ​ជា​ម្ចាស់​ទីតាំង​រៀបចំ​ការប្រកួត​កីឡា​អន្តរជាតិ​នេះ​ សម្រាប់​ការ​សម្រេច​ជា​ចុង​ក្រោយ​នៅ​ក្នុង​ខែ​កញ្ញា​ខាង​មុខ​នេះ។​

ទីក្រុង​តូក្យូ​គឺ​ជាទីក្រុង​តែ​មួយ​គត់​ដែល​ធ្លាប់​មាន​បទពិសោធន៍​ទទួល​​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិក​នេះ​ ហើយ​ថា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ ភាព​ទន់​ខ្សោយ​នៃ​សេដ្ឋកិច្ច​ប្រទេស​អេស្ប៉ាញ​ដែល​អាច​នឹង​ប៉ះពាល់​ដល់​ឱកាស​របស់​ទីក្រុង​ម៉ាឌ្រីដ​ក្នុង​ការ​ប្រកួត​ប្រជែង​នេះ៕

រឿង​​សំខាន់​ៗ​