ប្រធាន​ក្រុមហ៊ុន​ Google ​និង​អតីត​អភិបាល​ក្រុង​ New Mexico ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង

ប្រធាន​ក្រុមហ៊ុន​ Google ​និង​អតីត​អភិបាល​ក្រុង​ New Mexico ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង

ប្រធាន​ក្រុមហ៊ុន​ Google ​និង​អតីត​អភិបាល​ក្រុង​ New Mexico ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង

ដាក់បញ្ចូលថ្ងៃ 15 January 2013, 14:44 AEDT

លោក​ Eric Schmidt ​ប្រធាន​ក្រុមហ៊ុន​ Google​ ​ដែលជា​ក្រុម​ហ៊ុន​​ផ្ដល់​ឧបករណ៍​រុករក​ព័ត៌មាន​ដ៏​ធំ​តាមអ៊ិនធើរណិត​​និង​លោក​ Bill Richardson ​អតីត​អភិបាល​ក្រុង​ New Mexico ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​កូរ៉េ​ខាង​ជើង​ហើយ​ សម្រាប់​ដំណើរ​ទស្សន​កិច្ច​ជា​លក្ខណៈ​ឯកជន​មួយ។​

ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​ការ​កូរ៉េ​ខាង​ជើង​ K-C-N-A​ បាន​ផ្សាយ​ពី​ការ​ធ្វើ​ដំណើរ​​ទៅ​ដល់​ទីក្រុង​ព្យុងយ៉ាង​នេះ។​

លោក​ Richardson ​អតីត​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាម៉េរិក​ប្រចាំ​នៅ​អង្គការ​សហប្រជាជាតិ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ រូប​លោក​ទាំង​ពីរ​នឹង​ធ្វើ​ដំណើរ​ក្នុង​លក្ខណៈ​ជា​ពលរដ្ឋ​ធម្មតា​ប៉ុណ្ណោះ។​

ការ​ធ្វើ​ដំណើរ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​ចាប់​ខ្លួន​លោក​ Kenneth Bae ​ជា​ពលរដ្ឋ​អាម៉េរិក​មាន​សញ្ជាតិ​ដើម​កូរ៉េ​ ដែល​ជា​អ្នក​ទេសចរ​មក​កាន់​ប្រទេស​នេះ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​មក​នេះ។​

លោក​ Richardson ​ដែល​ធ្លាប់​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង​ជា​ច្រើន​ដង​មក​ហើយ​នោះ​ បាន​មាន​ប្រសាសន៍​ថា​ កាល​ពី​សប្ដាហ៍​មុន​ កូន​ប្រុស​របស់​លោក​ Bae ​បាន​ទាក់​ទង​មក​លោក​ ដោយស្នើសុំ​​ជំនួយ​ពីលោក​៕​

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​