អូស្ត្រាលី​រង​ការ​គំរាមកំហែង​ពី​ភ្លើង​ឆេះ​ព្រៃ​ដោយសារ​សីតុណ្ហភាព​ក្ដៅ​ខ្លាំង

អូស្ត្រាលី​រង​ការ​គំរាមកំហែង​ពី​ភ្លើង​ឆេះ​ព្រៃ​ដោយសារ​សីតុណ្ហភាព​ក្ដៅ​ខ្លាំង

អូស្ត្រាលី​រង​ការ​គំរាមកំហែង​ពី​ភ្លើង​ឆេះ​ព្រៃ​ដោយសារ​សីតុណ្ហភាព​ក្ដៅ​ខ្លាំង

ដាក់បញ្ចូលថ្ងៃ 8 January 2013, 17:07 AEDT

ខ្យល់​បក់​ខ្លាំង​កំពុង​រារាំង​ដល់​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ពន្លត់​អគ្គិភ័យ​ដើម្បី​គ្រប់គ្រង​ទៅ​លើ​តំបន់​ភ្លើង​ឆេះ​ព្រៃ​ជាង​១០០​កន្លែង​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី។

ការ​ព្រួយ​បារម្ភ​ខ្លាំង​ជាង​គេ​គឺ​នៅ​​រដ្ឋ​ New South Wales ​ដែល​កំពុង​ប្រឈម​​សីតុណ្ហភាព​ក្នុង​ចន្លោះ​ពី​ជាង​ ៣០​អង្សាសេ​ទៅ​ជាង​ ៤០​អង្សាសេ​។

ភ្លើង​ឆេះ​ព្រៃ​ធំ​ៗ​ចំនួន៤​កើតមានឡើង​​នៅ​ពាសពេញ​ភាគ​ខាង​ត្បូងនៃ​​ប្រទេស។​ នៅ​ពេល​ចុង​ក្រោយ​នេះ​ គឺ​មាន​ការ​គំរាម​កំហែង​ដល់​ក្រុង​ Munyabla ​នៅ​ Lockhart Valley។​

នៅក្រុងJerilderie ​ភាគ​ខាង​ត្បួង​នៃ​រដ្ឋ​ New South Wales ឯណោះ​វិញ ការ​ដុត​ឆ្ការ​ព្រៃ​បង្កើត​ជា​វាល​ដើម្បីទប់​ស្កាត់​កុំ​ឲ្យ​ភ្លើង​ឆេះ​រាលដាល​​​នៅទីនោះ ភ្លើង​បាន​ឆេះ​វាល​ស្មៅ ​ដោយសារ​រន្ទះបាញ់។

ក្រុម​ពន្លត់​អគ្គិភ័យ​ក៏​មាន​ការ​បារម្ភ​ចំពោះ​ភ្លើង​ឆេះ​នៅ​តំបន់​ក្បែរ​ភ្នំ​​Snowy នៅ​ Carlaminda ​ដែល​អាច​គំរាម​កំហែង​ដល់​ទ្រព្យ​សម្បត្តិ។

ភ្លើង​ឆេះ​ព្រៃ​មួយ​ទៀត​គឺ​នៅ​តំបន់​ខាង​កើត​នៃ​ Brogo ​ជិត​ Bega ​កំពុង​គំរាម​កំហែង​ដល់​ផ្ទះ​សម្បែង​ ហើយ​អ្នក​រស់​នៅ​ទីនោះ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ធ្វើ​ការ​ជម្លៀស​ចេញ។

នៅរដ្ឋ​ Tasmania​ ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាង​កើត​នៃ​ទីក្រុង​ Hobart ​បាន​បំផ្លាញ​ផ្ទះ​មួយ​រយ​ខ្នង​ និង​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​