កម្ពុជា ​និង​ចិន​ ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ខាង​វិស័យ​កសិកម្ម

កម្ពុជា ​និង​ចិន​ ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ខាង​វិស័យ​កសិកម្ម

កម្ពុជា ​និង​ចិន​ ជំរុញ​កិច្ច​សហប្រតិបត្តិ​ការ​ខាង​វិស័យ​កសិកម្ម

ដាក់បញ្ចូលថ្ងៃ 8 January 2013, 17:05 AEST

នៅ​ថ្ងៃ​អង្គារ​នេះ ​មន្រ្តី​ជាន់​ខ្ពស់​កសិកម្ម​កម្ពុជា​ បាន​ថ្លែង​​ថា​ ប្រទេស​កម្ពុជា​ ដែល​មាន​ប្រជាពល​រដ្ឋ​៨០​ភាគរយ​ជា​កសិករ​ នៅ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ជំនួយ​ផ្សេង​ៗ​ជា​ពិសេស​ការ​ពង្រឹង​ធនធាន​មនុស្ស​​ក្នុង​វិស័យ​កសិកម្ម​នេះ។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ស្តីពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​កសិកម្ម​កម្ពុជា​ និង​មន្រ្តី​កសិកម្ម​ចិន​ លោក​រដ្ឋមន្រ្តី​ ចន្ទ សារុន ​បាន​បញ្ជាក់​ថា​ កម្ពុជា​ដែល​កំពុង​មាន​ផែនការ​នាំ​អង្ករ​ចេញ​មួយ​លាន​តោន​ក្នុង​មួយ​ឆ្នាំ​នា​ឆ្នាំ​២០១៥​នោះ ​ត្រូវ​ការ​ជា​ចាំបាច់​នូវ​ជំនួយ​ផ្សេង​ៗ​ដល់​វិស័យ​នេះ​ បូករូម​ទាំង​បច្ចេក​វិទ្យា​កសិកម្ម​ផង​ដែរ។​

លោករដ្ឋមន្រ្តី​កសិកម្ម​បាន​ស្នើ​ឱ្យ​ភាគី​ចិន​ជួយ​លើ​ផែ្នក​បច្ចេកទេស​ ដោយសារ​តែ​ខេត្ត​ក្វាងស៊ី​នៃ​ប្រទេស​ចិន​មាន​ឯកទេស​នៅ​ក្នុង​វិស័យ​នេះ។​

រដ្ឋាភិបាលកម្ពុជា​បាន​ចាប់​ផ្តើម​អនុវត្ត​ផែន​ការ​នាំ​អង្ករ​ចេញ​ឱ្យ​បាន​មួយ​លាន​តោន​នា​ឆ្នាំ​២០១៥​ នា​គ្រា​ដែល​កម្ពុជា​ចង់​ក្លាយ​ជា​ប្រទេស​នាំ​អង្ករ​ចេញ​លំដាប់​ថ្នាក់​ពិភព​លោក៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​