​ទោះជា​​​លោក ជា​ ស៊ីម ​មាន​សុខភាព​ទ្រុឌ​ទ្រោម​យ៉ាងណា​​ក្ដី ក៏​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​រឹងមាំ

​ទោះជា​​​លោក ជា​ ស៊ីម ​មាន​សុខភាព​ទ្រុឌ​ទ្រោម​យ៉ាងណា​​ក្ដី ក៏​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​រឹងមាំ

​ទោះជា​​​លោក ជា​ ស៊ីម ​មាន​សុខភាព​ទ្រុឌ​ទ្រោម​យ៉ាងណា​​ក្ដី ក៏​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​រឹងមាំ

ដាក់បញ្ចូលថ្ងៃ 9 January 2013, 9:46 AEST

តាម​រយៈ​កញ្ចក់​​​ទូរទស្សន៍ ដែល​បង្ហាញ​អំពី​សមាជ​លើក​​ទី​៣៤​​ របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលបាន​ប្រព្រឹត្តទៅ​​កាលពី​ថ្ងៃ​ទី​៧​ខែ​មករា​ម្សិលមិញនេះ លោក​ ជា ស៊ីម​ ដែលជា​ប្រធាន​​គណបក្ស​ប្រជាជនកម្ពុជា​ហាក់​ពុំមាន​សុខភាព​មាំទាំ​ឡើយ។

លោក​សុខ ទូច​ និងអ្នកស្រី​ជា​ វណ្ណាត អ្នក​វិភាគ​ឯករាជ​​នៅ​​ប្រទេសកម្ពុជា​បាន​និយាយ​ប្រាប់ ​Radio Australia​ កាលពីព្រឹក​មិញនេះថា​ ទោះជា​​​ លោក ជា​ ស៊ីម មាន​សុខភាព​ទ្រុឌ​ទ្រោម​​យ៉ាង​ណា​ក្ដី ក៏​គណបក្ស​ប្រជាជន​​កម្ពុជា​នៅ​តែ​រឹងមាំ​មិនរង្គោះ​រង្គើរ​ដែរ​​​នៅក្នុងពេល​បោះ​ឆ្នោត​ខាងមុខនេះ​។

នៅ​ក្នុង​ការ​ប្រារព្ធ​ខួប​លើក​ទី​៣៤ នៃ​ថ្ងៃ​ជ័យជម្នះលើ​របប​ខ្មែរ​ក្រហម​ បក្ស​ប្រជាជន​កម្ពុជា​បាន​គាំទ្រ​បេក្ខភាព​របស់​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​សំរាប់​ការ​បោះ​ឆ្នោត​សកល​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ ខាង​មុខ​នេះ។

បច្ចុប្បន្ននេះ លោក ជា ស៊ីម ជាប្រធាន​គណបក្សប្រជាជន​កម្ពុជា, ​លោក ហេង សំរិន ជា​ប្រធាន​កិត្តិយស​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក៏​ប៉ុន្តែ​​លោក​សុខ ទូច​ដែលជា​អ្នក​វិភាគ​ឯករាជ​មួយ​រូប​បាន​និយាយថា អ្នក​ដែល​​មាន​​អំណាច​ខ្លាំង​នៅ​ក្នុង​គណបក្សនេះ គឺ​​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៕​

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​