កម្ពុជា​​បន្ត​រិះ​រក​មធ្យោ​បាយ​អភិ​រក្ស​ស៊ីក្លូ​

កម្ពុជា​​បន្ត​រិះ​រក​មធ្យោ​បាយ​អភិ​រក្ស​ស៊ីក្លូ​

កម្ពុជា​​បន្ត​រិះ​រក​មធ្យោ​បាយ​អភិ​រក្ស​ស៊ីក្លូ​

ដាក់​បញ្ចូល​ពេល 9 January 2013, 16:27 AEDT

ក្រុម​មន្រ្តី​ទេស​ចរណ៍​កម្ពុជា​ និង​អ្នក​ប្រ​កប​របរ​ធាក់​ស៊ី​ក្លូ​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​មក​ជួប​ជុំ​គ្នា​ដើម្បី​បន្ត​​ពិភា​ក្សា​រិះ​រក​មធ្យោ​បាយ​ អភិ​រក្ស​​មធ្យោ​បាយ​​ធ្វើ​​ដំ​ណើរ​​ បន្សល់​ពី​សម័យ​អា​ណា​និ​គម​បារាំង​ ដែល​គេ​ស្គាល់​ថា​ ស៊ីក្លូ ស្រប​ពេល​ដែល​មាន​កំណើន​យាន​យន្ត​ផ្សេងៗ​នៅ​ក្នុង​ប្រទេស។​

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​​មួយ​ជា​មួយ​សមា​គម​ស៊ី​ក្លូ​ កម្ពុជា​ លោក​រដ្ឋ​មន្រ្តី​ក្រ​សួង​ទេស​ចរណ៍​ ថោង ខុន បាន​​ស្នើ​​ឱ្យ​សមា​គម​​ស៊ី​ក្លូ ​បន្ត​​ពង្រឹ​ង​​សកម្ម​ភាព​​របស់​​ខ្លួន​ ជា​​ពិ​សេស​​សោភ័ណ​ភាព​ សម្រាប់​ទាក់​ទាញ​​ភ្ញៀវ​​​ទេស​ចរ​អន្តរ​ជាតិ​ ដែល​មក​កម្សាន្ត​នៅ​ភ្នំពេញ។​

លោក​រដ្ឋ​មន្រ្តី​ បាន​ចាត់​ទុក​ថា​ ស៊ីក្លូ ជា​មធ្យោ​បាយ​ដឹក​ជញ្ជូន​​សាមញ្ញ​​មួយ​​ប្រ​កប​​ដោយ​ភាព​​ទាក់​​ទាញ​​មួយ​ ​សម្រាប់​​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ។​

កម្ពុជា មាន​សមាគម​ស៊ីក្លូ​ ចាប់​តាំង​ពី​ឆ្នាំ​២០១០​ ដែល​មាន​សមា​ជិក​ចំនួន​៤៤៧នាក់​ ហើយ​​បាន​​ចូល​រួម​ចំ​ណែក​​​ដល់​ការ​ថែ​ទាំ​​សុខភាព​ ​និង​លើក​ស្ទួយ​ជីវ​ភាព​​ដល់​អ្នក​រត់​ស៊ីក្លូ​ទាំង​នោះ​ ដែល​​ភាគ​​ច្រើន​មក​ពី​ខេត្ត​​ព្រៃ​វែង​ តាកែវ ​និង​ស្វាយ​រៀង​ផង​ដែរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​