រដ្ឋាភិបាល​កម្ពុជា​គ្រោង​​ឲ្យ​​មន្ត្រី​​ថ្នាក់​​ក្រោម​​ផ្នែក​​គយ និងពន្ធដារ​ប្រ​​កាស​​ទ្រព្យ​​សម្បតិ្ត​​ ​

រដ្ឋាភិបាល​កម្ពុជា​គ្រោង​​ឲ្យ​​មន្ត្រី​​ថ្នាក់​​ក្រោម​​ផ្នែក​​គយ និងពន្ធដារ​ប្រ​​កាស​​ទ្រព្យ​​សម្បតិ្ត​​ ​

រដ្ឋាភិបាល​កម្ពុជា​គ្រោង​​ឲ្យ​​មន្ត្រី​​ថ្នាក់​​ក្រោម​​ផ្នែក​​គយ និងពន្ធដារ​ប្រ​​កាស​​ទ្រព្យ​​សម្បតិ្ត​​ ​

ដាក់​បញ្ចូល​ពេល 9 January 2013, 16:30 AEST

អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ​និ​យាយ​​ថា​ ទៅ​អនាគត​មន្រ្តី​ថ្នាក់​ទាប​ខ្លះ​ក៏​ត្រូវ​ជាប់​កាតព្វ​កិច្ច​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​ដែរ។​

លោក ឱម យ៉ិនទៀង ប្រ​ធាន អង្គភាព​ប្រ​ឆាំង​អំពើ​ពុក​រលួយ បាន​បញ្ជាក់​ថា​ មន្រ្តី​នៃ​អង្គភាព​គយ និង​ពន្ធ​ដារ​ ត្រូវ​បាន​​សម្រេច​ឲ្យ​ប្រ​កាស​ទ្រព្យ​សម្បត្តិ​ទាំង​មន្រ្តី​ថ្នាក់​ក្រោម​ តែង​តាំង​​ដោយ​អនុ​ក្រិត្យ។​

(សំឡេងលោក ឱម យ៉ិនទៀង)

ការ ​ប្រ​កាស​នេះ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​មន្រ្តី​ដឹក​នាំ​ថ្នាក់​នាយក​ដ្ឋាន​ កំពុង​តែ​ចូល​​ខ្លួន​ទៅ​ប្រ​កាស​ទ្រព្យ​សម្បត្តិ និង​បំណុល​​នៅ​អង្គភាព​ប្រ​ឆាំង​​អំពើ​ពុក​រលួយ​នៅ​ក្នុង​ខែ​មករា​នេះ។

លោក ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​រៀប​ចំ​​ដើម្បី​កំណត់​ឲ្យ​មន្រ្តី​ថ្នាក់​ទាប​ជាង​នាយក​ដ្ឋាន​មក​ពី​ អង្គ​ភាព​គយ និង​ពន្ធដារ​ត្រូវ​ជា​ប់​កា​តព្វ​កិច្ច​​ប្រ​កាស​ទ្រព្យ​សម្បត្តិ​នេះ​ អាច​នឹង​ប្រ​កាស​ឲ្យ​សាម៉ី​ខ្លួន​​ដឹង​ជា​មុន​នៅ​ក្នុង​​អំ​ឡុង​ពេល​២​ខែ​ទៀ ​​ត​ មុន​នឹង​ចាប់​អនុវត្ត​សេច​ក្តី​​ប្រ​កាស​នេះ​នៅ​ថ្ងៃ​ទី១ ខែមករា ឆ្នាំ​២០១៤​ខាង​មុខ។

មន្រ្តី​អង្គ​ភាព​ប្រ​ឆាំង​​អំ​ពើ​ពុក​រលួយ​បាន​ ឲ្យ​ដឹង​ថា​ មន្រ្តី​អង្គ​ភាព​នេះ​ជាប់​កាតព្វ​កិច្ច​​​ ប្រ​កាស​ទ្រព្យ​សម្បត្តិ​ទាំង​អស់​រាប់​ទាំង​មន្រ្តី​អនាម័យ​ឡើង​ទៅ។ លោក ឱម យ៉ិនទៀង បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ប្រ​កាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​​របស់​មន្រ្តី​រាជ​ការ​នេះ​ ត្រូវ​ធ្វើ​ឡើង​ពេញ​មួយ​ខែ​មករា​ជា​រៀង​រាល់​ឆ្នាំ។​ បច្ចុប្បន្ន​មាន​មន្រ្តី​ចំនួន​ជាង​៦០០​នាក់​ ហើយ​ដែល​បាន​មក​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំ​ណុល​​ចាប់​តាំង​ពី​ដើម​ខែ​មករា​មក ហើយ​ការ​ ប្រ​កាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​​លើក​ដំបូង​បង្អស់​កាល​ពី​ឆ្នាំ​ទៅ ​មាន​មន្រ្តី​ជាង​២​ម៉ឺន​នាក់​ បាន​ចូល​ខ្លួន​មក​ប្រ​កាស​ទ្រព្យ​សម្បត្តិ​ និងបំណុល​។

សូម​បញ្ជាក់​ថា​ អង្គ​ភាព​ប្រ​ឆាំង​អំ​ពើ​ពុក​រលួយ​ធ្វើ​ការ​ងារ​ស្ថិត​នៅ​ក្រោម​​ឱវាទ​ក្រុម ​ប្រឹ​ក្សា​ជាតិ​ប្រឆាំង​អំ​ពើ​ពុក​រលួយ​ដែល​មាន​លោក​ តុប សំ ជាប្រធាន៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​