ក្រសួង​យុត្តិ​ធម៌​អន្តរា​គមន៍​លើ​ករណី​បាញ់​កម្ម​ករ​នៅ​បាវិត

ក្រសួង​យុត្តិ​ធម៌​អន្តរា​គមន៍​លើ​ករណី​បាញ់​កម្ម​ករ​នៅ​បាវិត

ក្រសួង​យុត្តិ​ធម៌​អន្តរា​គមន៍​លើ​ករណី​បាញ់​កម្ម​ករ​នៅ​បាវិត

ដាក់​បញ្ចូល​ពេល 9 January 2013, 16:34 AEDT

បើ​តាម​អា​ជ្ញា​ធរ​កម្ពុជា​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ថា អា​ជ្ញា​ធរ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​ឡើង​វិញលើករណី​​​អតីត​អភិបាល​ក្រុង​បាវិតដែល​បាន​បាញ់​កម្មករ​ចំនួន​បី​នាក់​កាល​ពី​ឆ្នាំ​ទៅ​មិញ បន្ទាប់​ពី​តុលាការ​ខេត្ត​ស្វាយ​រៀង​បាន​ទំលាក់​ចោល​ការ​ចោទ​ប្រកាន់​មកលើ​រូបលោក។

បើ​តាម​ក្រសួង​យុត្តិ​ធម៌​បាន​ឲ្យ​ដឹង​ថា​រដ្ឋា​ភិបាល​បាន​ ធ្វើ​អន្តរា​គមន៍​ បន្ទាប់​ពី​ការ​សម្រេច​របស់​តុលាការ​ខេត្ត​ក្នុង​ការ​លើក​លែង​ការ​ចោទ​ ប្រកាន់​លើ​លោក​ ឈូក​ បណ្ឌិត ដែល​ជា​ជន​សង្ស័យ​ដ៏​សំខាន់​ក្នុង​ករណី​បាញ់​ប្រ​ហារ​លើ​ហ្វូង​កម្ម​ករ​រោង​ ចក្រ​កៅ​វេ ដែល​ផលិត​ខោ​អាវ​កីឡា​សម្រាប់​ក្រុម​ហ៊ុន Puma ​កាល​ពី​ខែ​កុម្ភៈ។​

ជន​រង​គ្រោះ​មួយ​រូប​ ដែល​បាន​ចំណាយ​ពេល​ព្យា​បាល​របួស​ចំនួន​ពីរ​សប្តាហ៍​បន្ទាប់​ពី​ការ​បាញ់​ ប្រ​ហារ បាន​ឲ្យ​ដឹង​ថា​នាង​មាន​ការ​រីក​រាយ​ជា​មួយ​នឹង​ការ​វិវត្តន៍​លើ​ករណី​នេះ ហើយ​នាង​គ្រាន់​តែ​ចង់​បាន​យុត្តិ​ធម៌​តែ​ប៉ុណ្ណោះ។

សូម​ បញ្ជាក់​ថា​បន្ទាប់​ពី​លើក​លែង​ការ​ចោទ​ប្រ​កាន់​ទៅ​លើ​លោកឈូក បណ្ឌិត​ តុលាការ​ខេត្ត​ស្វាយ​រៀង​បាន​ធ្វើ​ការ​ចោទ​ប្រ​កាន់​ទៅ​លើ​មន្ត្រី​នគរ​បាល​ មួយ​រូប​ពី​បទ​បង្ក របួស​ស្នាម​ដោយ​អចេតនា​ទៅ​លើ​ហ្វូង​កម្មករ​ដែល​ទាម​ទារ​លក្ខ​ខណ្ឌ​ការ​ងារ​ ឲ្យ​បាន​ប្រ​សើរ ដែល​សេចក្តី​សម្រេច​នេះ​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង​ពីក្រុម​សិទ្ធិ​មនុស្ស​ ដែល​បាន​ធ្វើ​ការ​រិះ​គន់​ពី​និ​ទណ្ឌ​ភាព​ក្នុង​ប្រ​ទេស​នេះ។

ចំណែក​ក្រុម​ហ៊ុន Puma ក៏​បាន​ចេញ​សេចក្តី ថ្លែង​ការណ៍​បញ្ជាក់​ពី​ការ​ខក​ចិត្ត​របស់​ខ្លួន​ផង​ដែរ​លើ​ករណី​នេះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​