ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ព្យា​យាម​គ្រប់​គ្រង​ភ្លើង​ឆេះ​ព្រៃ

ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ព្យា​យាម​គ្រប់​គ្រង​ភ្លើង​ឆេះ​ព្រៃ

ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​ព្យា​យាម​គ្រប់​គ្រង​ភ្លើង​ឆេះ​ព្រៃ

ដាក់​បញ្ចូល​ពេល 9 January 2013, 16:49 AEST

រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​ចំនួន ២០០០ គ្រឿង​កំពុង​បន្ត​គ្រប់​គ្រង​ភ្លើង​ឆេះ​ព្រៃ​នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋ New South Wales នៅ​ព្រឹក​នេះ ទោះ​បី​ជា​​ធាតុ​អាកាស​មាន​ការ​ធ្លាក់​កម្តៅ​បន្តិ​ចក៏​ដោយ។

ខណៈ​ពេល​ដែល​សីតុណ្ហភាព​នៅ​ភាគ​ខាង​កើត​ធ្លាក់​ចុះ អា​ជ្ញា​ធរ​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​តំបន់​ទាំង​ឡាយ​នៅ​ភាគ​ខាង​ជើង​ ដែល​ភ្លើង​ឆេះ​មាន​លក្ខណៈ​អា​ក្រក់។

ក្នុង​ចំណោម​ភ្លើង​ ឆេះ​ព្រៃ​ទាំង ១៤១​កន្លែង មាន​ភ្លើង​ឆេះ​ចំនួន ២៨ កន្លែង​ដែល​អា​ជ្ញា​ធរ​មិន​ទាន់​គ្រប់​គ្រង​បាន​នៅ​ឡើយ ហើយ​មន្ត្រី​ពន្លត់​អគ្កិ​ភ័យ​កំពុង​ព្យា​យាម​ការ​ពារ​គេ​ហ​ដ្ឋាន និង​​សម្ភារៈ​ផ្សេងៗ។

បើ​តាម​របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា​ មាន​បសុ​សត្វ​ប្រ​មាណ​ មួយ​ម៉ឺន​ក្បាល​បាន​ងាប់ ហើយ​ត្រូវ​បំផ្លាញ​ចោល​ដោយ​សារ​តែ​ភ្លើង​ឆេះ​នៅ​រដ្ឋ​មួយ​នេះ។

ប្រ ​ធាន​ផ្នែក​សេវា​កម្ម​ពន្លត់​អគ្គិ​ភ័យ​តាម​តំបន់​ជន​បទ​លោក Rob Rogers បាន​មាន​ប្រ​សាសន៍​ថា ក្រុម​លោក​ចាំ​បាច់​ត្រូវ​គ្រប់​គ្រង​អំណាច​ភ្លើង​ឆេះ​ឲ្យ​បាន​មុន​ពេល​ដែល​ សីតុណ្ហភាព​ឡើង​ក្តៅ​ឡើង​វិញ​ជា​ថ្មី​នៅ​ចុង​សប្តាហ៍​នេះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​