អ្នក​ស្រាវ​ជ្រាវ​រិះ​រក​វិធី​ដើម្បី​ព្យាបាល​អ្នក​មាន​អា​ការៈចង់​បង្ក​អគ្គិ​ភ័យ

អ្នក​ស្រាវ​ជ្រាវ​រិះ​រក​វិធី​ដើម្បី​ព្យាបាល​អ្នក​មាន​អា​ការៈចង់​បង្ក​អគ្គិ​ភ័យ

អ្នក​ស្រាវ​ជ្រាវ​រិះ​រក​វិធី​ដើម្បី​ព្យាបាល​អ្នក​មាន​អា​ការៈចង់​បង្ក​អគ្គិ​ភ័យ

ដាក់​បញ្ចូល​ពេល 9 January 2013, 16:52 AEDT

ខណៈ​ដែល​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​កំពុង​ព្យា​យាម​ពន្លត់​ និ​ងគ្រប់​គ្រង​ភ្លើង​ឆេះ​នៅទូ​ទាំង​ប្រ​ទេស ក្រុម​អ្នក​ស្រាវ​ជ្រាវ​នៅ​សាកល​វិទ្យា​ល័យ​មួយ​នៅ​តំបន់ Gold Coast កំពុង​តែ​រៀប​ចំ​កម្ម​វិធី​ព្យា​បាល​ដល់​ក្រុម​អ្នក​បង្ក​អគ្គិ​ភ័យ។

មាន​របាយ​ការណ៍​មួយ​ចំនួន​បង្ហាញ​ឲ្យ​ដឹង​ថា​ ភ្លើង​ឆេះ​មួយ​ចំនួន​នៅ​រដ្ឋ​ភាគ​ខាង​ត្បូង​ត្រូវ​បាន​គេ​លួច​ដុត​ដោយ​ ចេតនា។ គេ​កំពុង​តែ​ធ្វើ​តេស្ត​សាក​ល្បង​លើ​កម្ម​វិធី​ព្យា​បាល​ដល់​អ្នក​ដុត​ភ្លើង ​នៅ​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ពី​ការ​បង្ក​ឲ្យ​ភ្លើង​ឆេះ​នៅ​សាកល​វិទ្យា​ល័យ Bond។

សហ​នាយក​កម្ម​វិធី និង​អ្នក​ចិត្ត​សាស្រ្ត​បណ្ឌិត Rebekah Doley បាន​មាន​ប្រសាសន៍​ថា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​មនុស្ស​បង្ក​អគ្គិ​ភ័យ​មាន​ លក្ខណៈ​ស្មុគ្រ​ស្មាញ​ណាស់។

អ្នក​បង្ក​អគ្គិ​ភ័យ​​មិន​ដូច ​រោគ​ឆ្កួត​ចង់​ដុត​ភ្លើង​នោះ​ទេ​ដែល​ភាសា​អង់​គ្លេស​ហៅ​ថា Pyromania ដែល​ជា​ពាក្យ​ពន្យល់​ពី​អា​ការៈ​​ទាក់​ទង​ទៅ​នឹង​ចំណង់​ចង់​ដុត​ភ្លើង។ ចំណែក​ពាក្យ Arson វិញ​សំដៅ​ទៅ​លើ​មនុស្ស​ដែល​ដឹង​ពី​​ការ​សម្រេច​ចិត្ត​ដែល​គេ​ធ្វើ ហើយ​ដឹង​ផល​ដែល​បណ្តាល​មក​ពី​សកម្ម​ភាព​របស់​ខ្លួន ដែល​បាន​ប្រាប់​​ខ្ញុំ​ថា​​ពួក​គេ​​គ្រប់​គ្រង​ខ្លួន​​បាន​នៅ​ពេល​គេ​ចាប់​ ផ្តើម​ដុត​ភ្លើង៕

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​