វិហារកាតូលិក​អាល្លឺម៉ង់​​ទម្លាក់​ចោល​ការ​ស៊ើបអង្កេត​ពី​ការ​រំលោភ​ផ្លូវ​ភេទ​ដោយ​បុព្វជិត

វិហារកាតូលិក​អាល្លឺម៉ង់​​ទម្លាក់​ចោល​ការ​ស៊ើបអង្កេត​ពី​ការ​រំលោភ​ផ្លូវ​ភេទ​ដោយ​បុព្វជិត

វិហារកាតូលិក​អាល្លឺម៉ង់​​ទម្លាក់​ចោល​ការ​ស៊ើបអង្កេត​ពី​ការ​រំលោភ​ផ្លូវ​ភេទ​ដោយ​បុព្វជិត

ដាក់បញ្ចូលថ្ងៃ 10 January 2013, 16:45 AEDT

វិហារ​កាតូលិក​រ៉ូម៉ាំង​នៅ​អាល្លឺម៉ង់​បញ្ចូល​លោក​សាស្ត្រាចារ្យ​ Christian Pfeiffer​ មក​ពី​វិទ្យាស្ថាន​ស្រាវជ្រាវ​បទ​ឧក្រិដ្ឋ​នៃ​រដ្ឋ​ Lower Saxony ​ទៅ​ជា​ប្រធាន​នៃ​ក្រុម​ស៊ើប​អង្កេត​ឯករាជ្យ។

លោក​សាស្ត្រាចារ្យ​បាន​ចាប់​ផ្ដើម​ស្រាវជ្រាវ​ការ​ចោទ​ប្រកាន់​ការ​រំលោភ​នៅ​តាម​កន្លែង​សាសនា​នានា​នៅ​អាល្លឺម៉ង់​តាំង​ពី​ឆ្នាំ​១៩៤៥​មក។ លោក​សាស្ត្រាចារ្យ​បាន​មាន​ប្រសាសន៍​ប្រាប់​ទូរទស្សន៍​រដ្ឋ​អាល្លឺម៉ង់​ថា​ ក្រុម​ស្រាវជ្រាវ​ និង​វិហារ​សាសនា​មាន​ការ​ធ្វើ​ការ​ល្អ​ជាមួយ​គ្នា​ពេល​ចាប់​ផ្ដើម​ដំបូង​។ ​បន្ទាប់​មាន​ការ​បញ្ហា​រាំស្ទះកើ​តឡើង​ ចាប់​ពី​មាន​ការ​អំពាវនាវ​ពី​សម្តេច​សង្ឃ​នៅ​ទីក្រុង​ម៉ុយនិច​ ឲ្យ​ក្រុម​ស្រាវជា្រ​វ​នេះ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ពី​ខាង​វិហារ​សាសនា។​

សន្និសីទ​សង្ឃ​នាយក​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​និយាយ​ថា​ ការ​ជឿ​ទុក​ចិត្ត​គ្នា​នៃ​ក្រុម​ការងារ​ស៊ើបអង្កេត​នេះ​បាន​ត្រូវ​រលាយ​ ហើយ​ថា​ក្រុម​ការងារ​នេះ​ត្រូវ​រក​ដៃ​គូ​ថ្មី​ដើម្បី​ធ្វើការ។​ អគ្គ​អាចារ្យ​សាសនា​គ្រិស្ដ​នៃ​ទីក្រុង​ម៉ុយនិច​បាន​បដិសេធ​មិន​និយាយ​ពី​ការ​គៀប​សង្កត់​ និង​បាន​បញ្ជាក់​ថា​ វិហារ​សាសនា​គឺមា​ន​ឆន្ទៈ​ដាច់​ខាត​ក្នុង​ការ​ស៊ើប​អង្កេត​ការ​រំលោភ​បំពាន​ពី​អតីត​កាល៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​