ជប៉ុន​អំពាវនាវ​សុំ​ឲ្យ​អង្គការ​សហប្រជាជាតិ​មាន​វិធានការ​ឆ្លើយ​តប​ប្រឆាំង​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​​កូរ៉េ​ខាង​ជើង

ដាក់បញ្ចូលថ្ងៃ 10 January 2013, 16:54 AEST

លោក​ Shinzo Abe ​នាយក​រដ្ឋមន្ត្រី​ថ្មី​នៃ​ប្រទេស​ជប៉ុន​ បាន​អំពាវនាវ​សុំ​ឲ្យ​មាន​វិធានការ​ឆ្លើយ​តប​ប្រឆាំង​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

អ្នក​នាំ​ពាក្យ​មួយ​រូប​បាន​ឲ្យ​ដឹង​ថា​ លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​បាន​ធ្វើ​ការ​អំពាវនាវ​នេះ​ ក្នុង​ពេល​សន្ទនា​តាម​ទូរសព្ទ​ជាមួយ​លោក​ Ban Ki-moon ​អគ្គ​លេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ។​

ប្រទេស​ជប៉ុន​គឺ​ជា​សម្ព័ន្ធ​មិត្ត​សំខាន់​មួយ​រ​បស់​សហរដ្ឋ​អាម៉េរិក​ ដែល​បាន​ព្យាយាម​បញ្ចុះ​បញ្ចូល​ប្រទេស​ចិន​ឲ្យ​គាំទ្រ​ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ចាត់​វិធាន​ការ​តឹងរ៉ឹង​មួយ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង​ដែល​បាន​សាក​ល្បង​ការ​បាញ់​បង្ហោះ​គ្រាប់​រ៉ុកកែត​ចម្ងាយ​ឆ្ងាយ​កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​កន្លង​មក ដែល​គេ​ហាម​មិន​ឲ្យ​ធ្វើ។

ក្រោយ​ពី​ការ​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ដោយ​ប្រទេស​កូរ៉េ​ខាង​ជើង​នៅ​ក្នុង​ឆ្នាំ​២០០៦​ និង​ឆ្នាំ​២០០៩​មក​ ក្រុមប្រឹក្សា​សន្តិសុខ​នៃ​អង្គការ​សហប្រជាជាតិ​បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាងជើង​ និង​បាន​ចេញ​ការ​ព្រមាន​ជាច្រើន​ដង​​កុំ​ឲ្យ​ប្រទេស​នេះ​ធ្វើ​​ការ​សាក​ល្បង​ជា​ថ្មី​ថែម​ទៀត​៕

រឿង​​សំខាន់​ៗ​