មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​យុទ្ធនា​ការ​ប្រក្រ​តិ​ទិន​យុត្តិ​ធម៌

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​យុទ្ធនា​ការ​ប្រក្រ​តិ​ទិន​យុត្តិ​ធម៌

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ធ្វើ​យុទ្ធនា​ការ​ប្រក្រ​តិ​ទិន​យុត្តិ​ធម៌

ដាក់បញ្ចូលថ្ងៃ 10 January 2013, 17:21 AEST

នៅ​ថ្ងៃ​ទី​១៥​ ខែ​មករា ​ឆ្នាំ ២០១៣​ខាង​មុខ​នេះ ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​នឹង​រៀប​ចំ​សន្និ​សីទ​សារព័ត៌មាន​មួយ​ស្តីពី​ការ​សម្ពោធ​យុទ្ធនាការ​ "ប្រ​ក្រតិ​ទិន​យុត្តិ​ធម៌​ លោក ម៉ម សូណង់​ដូ" និង​ការ​ប្រ​កួត​រចនា​ប័ណ្ណ​ប៉ុស្តាល់​ដើម្បី​ជា​កិច្ច​គម្រប់​រយៈ​ពេល​ប្រាំ​មួយ​ខែ(១៩៨៦​ថ្ងៃ) ​ចាប់​ពី​ថ្ងៃ​ដែល​លោក ម៉ម សូណង់​ដូ ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​ឃុំ​ខ្លួន​ដោយ​សារ​ការ​ផ្តន្ទា​ទោស ​និង​ដើម្បី​ដាក់​សម្ពាធ​បន្ថែម​មក​លើ​អា​ជ្ញា​ធរ​​ឲ្យ​មាន​ការ​ដោះ​លែង​រូប​លោក។​ លោក​ ម៉ម សូណង់​ដូ ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី១៥​ ខែ​កក្កដា​ ឆ្នាំ​២០១២​ ដោយ​ចោទ​ប្រ​កាន់​ថា ​រូប​លោក​បាន​ញ៉ុះ​ញង់​ឲ្យ​មាន​ការ​បង្កើត​តំបន់​អបគមន៍​ក្នុង​ភូមិ​ប្រ​ម៉ា ​ខេត្ត​ក្រចេះ។

បើ​តាម​ការ​ប្រ​កាស​ព័ត៌មាន​របស់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ទៀត​ថា​ យុទ្ធ​នា​ការ​នេះ​មាន​គោល​បំណង​ទាក់​ទាញ​នូវ​ចំណាប់​អារម្មណ៍​ទៅ​លើ​ចំនួន​ថ្ងៃ​ដែល​លោក​ ម៉ម សូណង់​ដូ​ ត្រូវ​ជាប់​ពន្ធ​នាគារ​ដោយ​អយុត្តិ​ធម៌។ ​មជ្ឈ​មណ្ឌល​នឹង​ដាក់​បង្ហាញ​ប្រ​ក្រតិ​ទិន​យុត្តិ​ធម៌​នៅ​មុខ​ការិយាល័យ​របស់​ខ្លួន​ និង​រាប់​ចំនួន​ថ្ងៃ​ដែល​លោក​ត្រូវ​បាន​ចាប់​ និង​ឃុំ​ខ្លួន​ ព្រម​ទាំង​អំពាវ​នាវ​ឲ្យ​បណ្តា​អង្គការ​សង្គម​ស៊ី​វិល​ និង​សាធារណ​ជន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ផង​ដែរ។​

ជា​មួយ​គ្នា​នេះ​ដែរ​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​នឹង​ប្រ​កាស​អំពី​ការ​ប្រ​កួត​រចនា​ម៉ូដ​កាត​ប៉ុ​ស្តាល់​ដែល​នឹង​បើក​ចំហរ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី៣១ ​ខែ​មករា​ ឆ្នាំ​២០១៣។​ មជ្ឈ​មណ្ឌល​នឹង​ជ្រើស​រើស​កាត​ប៉ុស្តាល់​ដែល​ស្អាត​បំផុត​ចំនួន​បី​សន្លឹក ​ហើយ​បោះ​ពុម្ព​ជា​កាត​ប៉ុស្តាល់​ចែក​ជូន​ទៅ​សាធារណ​ជន​ដែល​គាំ​ទ្រ​លោក ម៉ម សូណង់​ដូ។​

សាធារណ​ជន​អាច​សរសេរ​ជា​សារ​លើក​ទឹក​ចិត្ត​ទៅ​កាន់​លោក ម៉ម សូណង់​ដូ​ នៅ​លើ​កាត​ប៉ុស្តាល់​ រួច​ផ្ញើ​មក​កាន់​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​វិញ ​រួច​មជ្ឈមណ្ឌល​នឹង​អាន​សារ​ទាំង​នេះ​ក្នុង​កម្ម​វិធី​វិទ្យុ ​មុន​នឹង​ផ្ញើ​ទៅ​កាន់​លោក​ម៉ម សូណង់​ដូ​ នៅ​ក្នុង​ពន្ធ​នា​គារ​ព្រៃ​សរ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​