​មន្ត្រី​ជាន់​ខ្ពស់​ និង​ជា​អតីត​បវរកញ្ញា​ឥណ្ឌូណេស៊ី​ជាប់​ពន្ធនាគារ​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ

​មន្ត្រី​ជាន់​ខ្ពស់​ និង​ជា​អតីត​បវរកញ្ញា​ឥណ្ឌូណេស៊ី​ជាប់​ពន្ធនាគារ​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ

​មន្ត្រី​ជាន់​ខ្ពស់​ និង​ជា​អតីត​បវរកញ្ញា​ឥណ្ឌូណេស៊ី​ជាប់​ពន្ធនាគារ​ពី​ការ​ប្រព្រឹត្ត​អំពើ​ពុករលួយ

ដាក់បញ្ចូលថ្ងៃ 11 January 2013, 17:02 AEDT

សមាជិក​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​មួយ​រូប​ ដែល​ជា​សមាជិក​សភា​ផង​នោះ​បាន​ជាប់​ពន្ធនាគារ​ពី​បទ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ នៅ​ក្នុង​សំណុំ​រឿង​អំពើ​ពុករលួយ​នៃ​មន្ត្រី​ថ្នាក់​ខ្ពស់​នៅ​ក្នុង​រដ្ឋា​ភិបាល​ដែល​ក្រុម​ឃ្លាំ​មើល​អំពើ​ពុករលួយ​ជាតិ​បាន​ដាក់​គោលដៅ​ទៅ​លើ​គណបក្សរបស់​​លោក​ប្រ​ធានាធិបតី។

តុលាការ​បាន​កាត់​ក្ដី​ឲ្យ​​សមាជិក​សភា​រូប​នេះ​ដែល​មាន​កំណើត​នៅ​ប្រទេស​អូស្ត្រាលី​​នោះ​ នូវ​ទោស​​ជាប់​ពន្ធនាគារ​ចំនួន​៥​ឆ្នាំ។​

លោកស្រី​ Angelina Sondakh ​កើត​នៅ​រដ្ឋ​ New South Wales ​និង​បាន​ទទួល​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី ​បាន​ជាប់​ជា​បវរកញ្ញា​ឥណ្ឌូណេស៊ី​ និង​បាន​បន្ត​ការងារ​នយោបាយ​ ដោយ​រូម​ទាំង​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អគ្គលេខាធិការ​រង​នៃ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ប្រធានាធិបតី​ដែល​កំពុង​កាន់​អំណាច​ផង​ដែរ។​

ឥឡូវ​នេះ​ តុលាការ​បាន​រក​ឃើញ​ថា​ លោកស្រី​មាន​ពិរុទ្ធភាព​ដោយសារ​បាន​ទទួល​ប្រាក់​សំណូក​ចំនួន​ ១​លាន​ ៥​សែន​ដុល្លារ​ ពី​បណ្ដា​មហាវិទ្យាល័យ​មួយ​ចំនួន​ ជាថ្នូរ​នឹង​ការ​ផ្ដល់​ថវិកា​រដ្ឋ​ទៅ​ដល់​វិទ្យាស្ថាន​អប់រំ​ទាំង​នោះ​។​

ទៅបីជាយ៉ាង​នេះ​ក្ដី​ លោកស្រី​ Sondakh ​មិន​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ទេ​ថា​ លោកស្រី​ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​មែន​ដែរ​​ទេ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​