កម្ពុជា​សន្យា​អត់​ឱន​ទោស​ឲ្យ​ដល់​ទណ្ឌិត​ថៃ​ពីរ​រូប​ដែល​ជាប់​ទោស​ពី​បទ​ចារកម្ម

កម្ពុជា​សន្យា​អត់​ឱន​ទោស​ឲ្យ​ដល់​ទណ្ឌិត​ថៃ​ពីរ​រូប​ដែល​ជាប់​ទោស​ពី​បទ​ចារកម្ម

កម្ពុជា​សន្យា​អត់​ឱន​ទោស​ឲ្យ​ដល់​ទណ្ឌិត​ថៃ​ពីរ​រូប​ដែល​ជាប់​ទោស​ពី​បទ​ចារកម្ម

ដាក់បញ្ចូលថ្ងៃ 11 January 2013, 17:07 AEDT

កម្ពុជា​អាច​នឹង​លើកលែង​ទោស​ដល់​ទណ្ឌិត​ថៃ​ពីរ​រូប​ដែល​ជាប់​ទោស​ពី​បទ​ចារកម្ម​នៅ​ក្នុង​តំបន់​ព្រំដែន​ដែល​មាន​ជម្លោះ​។ 

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការ​បរទេស​កម្ពុជា​ចុះ​ថ្ងៃ​ម្សិល​មិញ​នេះ ​មិន​បាន​បញ្ជាក់​ច្បាស់​អំពី​រយៈពេល​ដែល​ទណ្ឌិត​ វីរ៉ា ​ស៊ុមក្វាមឃីដ​ ​នឹង​ទទួល​បាន​ការ​បន្ធូរ​បន្ថយ​នោះ​ទេ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី​ លោកស្រី​ Yingluck​ Shinawatra ​នាយក​រដ្ឋមន្ត្រី​ថៃ​បាន​ប្រសាសន៍​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីក្រុង​បាងកក​ថា​ លោកស្រី​សង្ឃឹម​ថា​នឹង​មាន​ការ​បន្ធូរ​ទោស​ចំនួន​ ៦​ខែ។​

គួរ​រំលឹក​នៅ​ឆ្នាំ​២០១១​ ទណ្ឌិត​ វីរ៉ា ​ស៊ុមក្វាមឃីដ​ អតីត​មេដឹកនាំ​មួយ​រូប​ក្រុម​ថៃ​អាវ​លឿង​នៃ​ចលនា​រាជា​និយម​ត្រូវ​បាន​តុលាការ​កម្ពុជា​កាត់​​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ៨​ឆ្នាំ​ ខណៈ​ដែល​លេខា​របស់​លោក​គឺ​ទណ្ឌិត​ រ៉ាទ្រី ​ពីប៉ាតាណាប៉ៃប៊ូន​ ត្រូវ​បាន​កាត់​ទោស​ជាប់​ពន្ធនាគារ​ចំនួន​ ៦​ឆ្នាំ។​

កម្ពុជា​កំពុង​រៀបចំ​ឲ្យ​មាន​ការ​បន្ធូ​បន្ថយ​ទោស​ដល់​ទណ្ឌិត ​ វីរ៉ា ​ស៊ុមក្វាមឃីដ​ ដើម្បី​ឈាន​ទៅ​ការ​លើកលែង​ទោស​ និង​លើកលែង​ទោស​ដល់​ទណ្ឌិត​ រ៉ាទ្រី ​ពីប៉ាតាណាប៉ៃប៊ូន​ នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព​អតីត​ព្រះ​មហា​វីរ​ក្សត្រ​កម្ពុជា៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​