អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្សនឹង​ធ្វើទស្សនកិច្ច​នៅ​អូស្រ្តាលីក្នុង​​ខែ​មករា​នេះ

អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្សនឹង​ធ្វើទស្សនកិច្ច​នៅ​អូស្រ្តាលីក្នុង​​ខែ​មករា​នេះ

អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្សនឹង​ធ្វើទស្សនកិច្ច​នៅ​អូស្រ្តាលីក្នុង​​ខែ​មករា​នេះ

ដាក់បញ្ចូលថ្ងៃ 11 January 2013, 17:11 AEDT

​បណ្ឌិត​ពុទ្ធ​សាសនា​ដ៏​មាន​កេរ្តិ៍​ឈ្មោះ​ដែល​ពុទ្ធិ​សាសនិក​ខ្មែរ​នៅ​ទូទាំង​ពិភពលោក​ស្គាល់​ងារ​ថា​ ​ធម្មទេសនា​អគ្គបណ្ឌិត​ធម្មាចារ្យ​ ប៊ុត សាវង្ស​នោះ នឹង​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្រ្តាលី​ចាប់​ថ្ងៃ​ទី​១៥​ខែ​មករា​នេះ​ទៅ​ដើម្បី​ចូល​រួម​ផ្សព្វ​ផ្សាយ​​និង​ចែក​រំលែក​ចំណេះ​ដឹង​អំពី​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​សហគម៍​ខ្មែរ។ 

លោក យ៉ង់ សែន ​ជា​អនុប្រធាន​សមាគមខ្មែរ​សាជីវកម្ម​​សង្ឃហកិច្ច​​​ និង​អភិរក្ស​វប្បធម៌ខ្មែរ ​នៅ​ក្រុង​ស៊ីដនីយ៍ រដ្ឋ New South Wales មានប្រសាសន៍​ប្រាប់​វិទ្យុ​អូស្រ្តាលី​​ថ្ងៃ​នេះ​​ថា លោក​ អគ្គបណ្ឌិត​ធម្មាចារ្យ ប៊ុត សាវង្ស នឹង​ចូល​រួម​​ក្នុង​ពិធី​ធ្វើ​បុណ្យ​ឆ្លង​​កុដិ​មួយ​នៅ​ក្នុង​វត្ត​របស់​​សមាគម​នេះ ដែល​ហៅថា​វត្ត​ធម្មសាគ្គី។ បន្ទាប់​​មក​លោក​បណ្ឌិត​ ប៊ុត​ សាវង្ស​នឹង​បន្ត​ដំណើរ​​ទៅ​រដ្ឋ​ផ្សេៗ​ទៀត​​។ លោក​មានប្រសា​សន៍​បន្ត​ថា ពុទ្ធ​បរិស័ទ​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​នឹង​បាន​រៀប​សូត្រ​បន្ថែម​ទៀត​អំពី​ព្រះ​ពុទ្ធ​សាសនា​ពី​លោក​បណ្ឌិត​ ប៊ុត សាវង្ស។

លោក យ៉ង់ សែន មានប្រសាសន៍​ថា​សហគមន៍​ខ្មែរនៅ​ប្រទេស​នូវ៉ែលហ្សេឡង់​និង​ប្រទេស​អូស្រ្តាលី​បាន​រៀប​ចំ​រួម​គ្នា​នូវ​ដំណើរ​ទស្សនកិច្ច​របស់​លោក​បណ្ឌិត ​ប៊ុត សាវង្ស។ ពេល​នេះគឺ​ដំណើរ​លើក​ទី​៤​របស់​លោក​មក​ប្រទេស​អូស្រ្តាលី៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​