អតីត​អ្នកច្បាប់​ថៃ​និយាយ​ថា​ប្រទេស​ថៃ​អាច​មិន​អនុលោម​តាម​សាលក្រម​ថ្មី​របស់​ ICJ

អតីត​អ្នកច្បាប់​ថៃ​និយាយ​ថា​ប្រទេស​ថៃ​អាច​មិន​អនុលោម​តាម​សាលក្រម​ថ្មី​របស់​ ICJ

អតីត​អ្នកច្បាប់​ថៃ​និយាយ​ថា​ប្រទេស​ថៃ​អាច​មិន​អនុលោម​តាម​សាលក្រម​ថ្មី​របស់​ ICJ

ដាក់បញ្ចូលថ្ងៃ 14 January 2013, 17:34 AEST

ប្រតិកម្ម​របស់​មេធាវី​ខ្មែរ​នៅ​អូស្រ្តាលីចំពោះ​ការ​បក​ស្រាយ​​របស់​អតីត​អ្នក​ច្បាប់​​ថៃ​ម្នាក់​ដែល​ថា​ថៃ​មិន​ចាំ​បាច់​អនុលោម​តាម​សាល​ក្រម​ថ្មី​ណាមួយជុំវិញ​ប្រាសាទ​ព្រះវិហារ​ទេ​នោះ​ ដោយ​សារ​ថា​សាល​ក្រម​ប្រាសាទ​ព្រះ​វិហារ​មាន​អាយុ​កាល​លើស​ពី​៥០​ឆ្នាំ​ទៅ​ហើយ។​ 

កាសែត​បាងកក​ប៉ុស្ដិ៍​ថ្ងៃ​នេះ​បានស្រង់​សម្ដី​របស់​លោក ​សំផុង ស៊ូចារិត​គុល ​ដែល​ជា​​អតីត​សមាជិក​មួយ​រូប​​ក្រុម​អ្នក​ច្បាប់​ការពារ​ក្ដី​ប្រាសាទ​ព្រះ​វិហារ​​កាលពី​ឆ្នាំ​១៩៦២​នោះ ​ថា​​ តុលាការយុត្តិធម៌​អន្តរ​ជាតិ​មិន​មាន​យុត្តាធិការ​ដើម្បី​សើរើ​ករណី​នេះ​ដើម្បី​ធ្វើ​ការ​បក​ស្រាយ​សាល​ក្រម​នេះ​ទេ។​ លោក​សម្អាង​ថា​ សហរដ្ឋ​អាម៉េរិក​បាន​ធ្លាប់​បដិសេធ​សាល​ដីកា​របស់តុលាការ​យុត្តិធម៌អន្តរជាតិ​ដែរ​ ហើយ​ក៏​មិន​ដែល​មាន​បញ្ហា​អ្វី​ដែរ។​ លោក​បាន​ថ្លែង​បែប​នេះ​ទៅ​កាន់​គណៈកម្មាធិការ​ព្រឹទ្ធ​សភា​ថៃ​ទទួល​បន្ទុក​ការ​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​ និង​លើក​ស្ទួយ​អភិបាលកិច្ច​ល្អ។

លោក​ ឯក សាវត្ថី ជា​មេធាវី​ប្រកប​អាជីវកម្ម​នៅ​ក្រុង​ស៊ីដនីយ៍​ មានប្រតិកម្ម​នឹង​បកស្រាយ​ថា​យ៉ាង​ដូច្នេះ៖

(សំឡេង)

គួរ​រំលឹក​ថា ​នៅ​​ពាក់​កណ្ដាល​ខែ​មេសា​ឆ្នាំ​២០១៣​នេះ ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ​នឹង​បើក​សវនាការ​លើ​បណ្ដឹងតាម​ការ​ដាក់​ពាក្យ​សុំ​របស់​កម្ពុជា​ដើម្បី​បកស្រាយ​សាលក្រុម​ឆ្នាំ​១៩៦២៕

រឿង​​សំខាន់​ៗ​