លោក ហ៊ុន​ សែន ជំរុញឱ្យមានច្បាប់​ក្រមសីលធម៌អ្នកនយោបាយ

លោក ហ៊ុន​ សែន ជំរុញឱ្យមានច្បាប់​ក្រមសីលធម៌អ្នកនយោបាយ

លោក ហ៊ុន​ សែន ជំរុញឱ្យមានច្បាប់​ក្រមសីលធម៌អ្នកនយោបាយ

ដាក់​បញ្ចូល​ពេល 14 January 2013, 16:23 AEDT

នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា នៅថ្ងៃ​ចន្ទនេះ បានថ្លែងការគាំទ្រ​ឱ្យមាន​ក្រមសីលធម៌​អ្នកនយោ​បាយ ​នៅក្នុងប្រទេសកម្ពុជា ក្រោយ ពី មាន ការ ស្នើ ជា គំនិត របស់​កាសែត​ភ្នំ​ពេញ​​ប៉ុស្តិ៍ ដែល​​បាន​​កត់​សម្គាល់​ពីការប្រើពាក្យអសុរោះ​ នៅក្នុងចំណោមអ្នក​នយោបាយ​នៅក្នុងកម្មវិធីសាធារណៈ។

ថ្លែងនៅក្នុងកម្មវិធីចែកសញ្ញាបត្រដល់និស្សិត​ លោក នាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានថ្លែងថា ការ​ប្រើពាក្យជេរប្រមាថយ៉ាងធ្ងន់ធ្ងរ ដូចជាប្រើពាក្យក្បាលយួនខ្លួនខ្មែរ និង ពាក្យអាក្បត់ជាតិ ជា​អ្វី​ដែលលោកចាត់ទុកថា ​ជាការប្រមាថយ៉ាងធ្ងន់។ លោកនាយករដ្ឋន្រ្តី បានថ្លែងថា លោក គាំ​ទ្រ​ ឲ្យ​មានក្រមសីលធម៌អ្នកនយោបាយ ប៉ុន្តែត្រូវ អនុម័ត ដើម្បីចងជាច្បាប់ ហើយបើនរណា ហ៊ាន​ប្រើ​ពាក្យ​ជេរ​ប្រមាថទាំងនេះ ត្រូវជាប់ពន្ធនាគារ។

យ៉ាងណាក៏ដោយសម្រាប់តំណាងរាស្រ្តគណបក្សសមរង្ស៊ី លោក ជា​ ប៉ូច បានថ្លែងប្រាប់ Radio Australia ឱ្យដឹងថា លោក គាំទ្រចំពោះការចុះផ្សាយរបស់ភ្នំពេញប៉ុស្តិ៍ ដោយលោកស្នើ​ឱ្យ​មាន​ការ​គោរពគ្នាទៅវិញ​និងមានពាក្យសម្តីវោហា​សាស្រ្ត​ប្រកបដោយសីលធម៌ សាក​សម​ជា​អ្នក​នយោ​​​បាយ​ជាន់​ខ្ពស់​។

កាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃចន្ទនេះដោយលើកឡើង នូវ​ពាក្យ​ជេរ​ប្រមាថ​​ធ្ងន់​ធ្ងរ ដែល​អ្នកនយោបាយ​ទាំង​បក្ស​​គ្រប់​គ្រង​អំណាច និង​​បក្ស​ប្រឆាំង​​បាន​ប្រើ​​ដើម្បី​តិះដៀល​គ្នា​ទៅវិញ​ទៅមក៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​