មាន​បុរស​មួយក្រុម​ទៀត​ចាប់​រំលោភ​ស្រ្តី​នៅ​លើ​ឡាន​ក្រុង​នៅ​ឥណ្ឌា

មាន​បុរស​មួយក្រុម​ទៀត​ចាប់​រំលោភ​ស្រ្តី​នៅ​លើ​ឡាន​ក្រុង​នៅ​ឥណ្ឌា

មាន​បុរស​មួយក្រុម​ទៀត​ចាប់​រំលោភ​ស្រ្តី​នៅ​លើ​ឡាន​ក្រុង​នៅ​ឥណ្ឌា

ដាក់បញ្ចូលថ្ងៃ 14 January 2013, 17:03 AEST

ក្នុង​រយៈ​តែ​មួយខែ​​ ប្រទេស​ឥណ្ឌា​ចាប់​បាន​​ជន​ល្មើសមួយក្រុម​ទៀត​​ព្រួតគ្នា​រំលោភ​​ស្រ្តីភេទ​ ​ដោយមាន​គ្នា​៦​នាក់នៅ​លើ​រថយន្ត​ក្រុង​ដូច​គ្នា ដោយ​ព្រឹត្តិការណ៍​​រំលោភ​លើក​ទីមួយ​បាន​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា​កក្រើក​ ដោយសារ​ការធ្វើ​បាតុកម្ម​តវ៉ា​ បន្ទាប់​ពីស្ដ្រី​ជនរងគ្រោះ​បានបាត់បង់ជីវិត។

ក្នុង​ករណី​ចុង​ក្រោយ​នេះ​បាន​កើត​ឡើង​នៅ​ក្នុង​រដ្ឋ Punjab (ប៉ាញ់ចាប=ទ​ន្លេប្រាំ) ស្ថិត​ក្នុងភាគ​ខាង​ជើង​ប្រទេស​ឥណ្ឌា។ ប៉ូលិស​ចាប់​ខ្លួន​បុរស​៦​នាក់​ដែល​បាន​រំលោភ​ស្រ្តី​ម្នាក់​អាយុ​២៩​ឆ្នាំ។ ស្រដៀង​គ្នា​នឹង​ករណី​មួយ​ដែល​បាន​កើត​ឡើង​កាលពីខែ​ធ្នូនេះ​​នៅ​ក្រុង New Delhi ​នោះដែរ​ អ្នក​បើក​បរ​​ឡាន​ក្រុង​ក៏​បាន​ពាក់​ព័ន្ធ​ក្នុង​អំពើ​នេះ​ដែរ ដោយ​ដើរតួនាទីជា​អ្នក​នាំ​អាទិ៍។

នៅក្នុង​សំណុំរឿង​ទី​១​នៅ​​ក្រុង​ New Delhi​ ​ពួកជនជាប់ចោទ​​ត្រូវ​ឡើង​តុលាការ​ម្ដង​ទៀត​ក្នុង​សប្ដាហ៍​នេះ។ ការ​ព្រួត​គ្នា​រំលោភ​ដោយ​ព្រៃ​ផ្សៃ​​ទៅ​លើ​ស្រ្តី​អាយុ​២៣​ឆ្នាំ​កាល​ពី​ដើម​ខែ​ធ្នូ​នោះ បាន​ញ៉ាំង​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ខ្លាំង​ក្លា​នៅ​ទូទាំង​ប្រទេស​ឥណ្ឌា​ដើម្បី​ថ្កោល​ទោស​ជន​ល្មើស​និង​ទាមទារ​សុវត្ថិភាព​​ដល់​ស្រ្តី​ឥណ្ឌា​ដែល​ជា​ច្រើន​នាក់​មក​ហើយ​បាន​រង​ការ​ចាប់​រំលោភ​ប៉ុន្តែ​មិន​ការ​រក​យុត្តិ​ធម៌អ្វីឡើយ​​ជូននារី​រងគ្រោះ៕

 

រឿង​​សំខាន់​ៗ​