ក្រុមហ៊ុន Samsung របស់​កូរ៉េ​កំពុង​ដណ្ដើម​ទីផ្សារ​ទូរស័ព្ទ​ចល័ត​ពី​ក្រុមហ៊ុន Apple

ក្រុមហ៊ុន Samsung របស់​កូរ៉េ​កំពុង​ដណ្ដើម​ទីផ្សារ​ទូរស័ព្ទ​ចល័ត​ពី​ក្រុមហ៊ុន Apple

ក្រុមហ៊ុន Samsung របស់​កូរ៉េ​កំពុង​ដណ្ដើម​ទីផ្សារ​ទូរស័ព្ទ​ចល័ត​ពី​ក្រុមហ៊ុន Apple

ដាក់បញ្ចូលថ្ងៃ 15 January 2013, 17:22 AEDT

ក្រុមហ៊ុន Samsung ដែល​ជា​ក្រុមហ៊ុន​អេឡិច​ត្រូនិក​របស់​កូរ៉េ​ខាង​ត្បូង​និយាយ​ថា ការ​លក់​ទូរស័ព្ទ​វ័យ​ឆ្លាត​ដ៏​ល្បី​របស់​ខ្លួន​ប្រភេទ Galaxy S បាន​កើន​ឡើង​ដល់​១០០​លាន​គ្រឿង​ទូទាំង​ពិភព​លោក​ហើយ តាំង​ពី​ពេល​ដែល​ម៉ូដែល​លើក​ដំបូង​របស់​ក្រុមហ៊ុន​បាន​ចេញ​លក់​នៅ​ឆ្នាំ​ ២០១០។ តួលេខ​នេះ ធ្វើ​ឲ្យ​ការ​លក់​ទូរស័ព្ទ​ Samsung Galaxy S មាន​ចំនួន​ច្រើន​ជាង​ការ​លក់​របស់​ក្រុមហ៊ុន Apple របស់​អាម៉េរិក​ទៅ​ទៀត។

ការ​កាន់​កាប់​ទីផ្សារ​ទូរស័ព្ទ​ចល័ត​ទំនើប​របស់​ក្រុមហ៊ុន​ Samsung ដែល​នាំ​មក​នូវ​ប្រាក់​ចំណេញ​ដ៏​ច្រើន​នោះ​បាន​រីក​លូត​លាស់​ពី​៣%​នៅ​ឆ្នាំ​២០០៩ ដល់​ទៅ​ជាង​៣១%​នៅ​ត្រីមាស​ទី​៣ កាល​ពី​ឆ្នាំ​មុន។

កន្លង​ទៅ​នេះ ក្រុមហ៊ុន Apple របស់​អាម៉េរិក និង​ក្រុមហ៊ុន Samsung របស់​កូរ៉េ​ខាង​ត្បូង​បាន​ជំពាក់​ពាក់​ព័ន្ធ​នៅ​ក្នុង​រឿង​ជម្លោះ​ប៉ាតង់​កម្មសិទ្ធិ​បញ្ញា​ដែល​មាន​រយៈ​ពេល​យូរ​អង្វែង​ ដោយ​ភាគី​នីមួយៗ​បាន​ចោទ​គ្នា​ទៅ​វិញ​ទៅ​មក​ថា បាន​លួច​យក​បច្ចេក​វិទ្យា និង​រចនា​បទ​គ្នា​ទៅ​វិញ​ទៅ​មក។

នៅក្នុង​គ្រា​នេះ​ដែរ ភាគ​ហ៊ុន​របស់​ក្រុមហ៊ុន Apple ដ៏​ខ្លាំង​នោះ​បាន​ធ្លាក់​ចុះ​ 3.6% នៅ​ទីផ្សារ​ហ៊ុន S&P 100 ដោយ​ធ្វើ​ឲ្យ​តម្លៃហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​ធ្លាក់​មក​នៅ​ត្រឹម $501.75 ក្នុង​មួយ​ហ៊ុន​ ដោយ​សារ​តែ​កង្វល់​ជា​ច្រើន​ជុំវិញ​ការ​លក់​មិន​សូវ​ដាច់​នូវ​ផលិត​ផល iPhone ថ្មី​របស់​ក្រុមហ៊ុន។

មាន​របាយការណ៍​ថា ក្រុមហ៊ុន​បច្ចេក​វិទ្យា Apple បាន​កាត់​បន្ថយ​បញ្ជា​ទិញ​គ្រឿង​បន្លាស់​សម្រាប់​ផលិត​ទូរស័ព្ទ​ចល័ត iPhlne ដោយ​សារ​តម្រូវ​ការ​ពី​ទីផ្សារ​បាន​ធ្លាក់​ចុះ៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​