លោកស្រី Navi Pillay ចង់​ឲ្យ​មាន​ការ​គិត​គូរ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង​

លោកស្រី Navi Pillay ចង់​ឲ្យ​មាន​ការ​គិត​គូរ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង​

លោកស្រី Navi Pillay ចង់​ឲ្យ​មាន​ការ​គិត​គូរ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កូរ៉េ​ខាង​ជើង​

ដាក់បញ្ចូលថ្ងៃ 15 January 2013, 17:08 AEDT

លោក​ស្រី Navi Pillay ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជា​ជាតិ​បាន​អំពាវ​នាវ​ឲ្យ​ សហគមន៍​អន្ដរ​ជាតិ​ខិត​ខំ​ប្រឹង​ប្រែង​ឲ្យ​បាន​ខ្លាំង​ថែម​ទៀត​ ដើម្បី​ដោះ​ស្រាយ​នូវ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ដែល​លោក ​ស្រី​ហៅ​ថា ជា​រឿង​​គួរឲ្យ​សោក​ស្ដាយ​។

លោក​ស្រី​បាន​ឲ្យ​ដឹង​ថា កន្លង​ទៅ​នេះ​មាន​ការ​ផ្ដោត​ការ​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​ជ្រុល​ទៅ​លើ​រឿង​កម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​ ដោយ​គេ​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​លើ​ការ​បំពាន​សិទ្ធិ​មនុស្ស​អស់​រយៈ​ពេល​យូរ​អង្វែង​មក​ហើយ។ លោក​ស្រី​បន្ដ​ថា ពេល​វេលា​បាន​មក​ដល់​ហើយ សម្រាប់​ធ្វើ​ការ​ស៊ើប​អង្កេត​ជា​អន្ដរ​ជាតិ​ឲ្យ​បាន​ទូលំទូលាយ​លើ​បញ្ហា​នេះ។

កាល​ពី​ខែ​មុន​លោក​ស្រី Navi Pillay បាន​ជួប​ជា​មួយ​នឹង​អ្នក​រស់​រាន​មាន​ជីវិត​២​នាក់​ដែល​មិន​បាន​ស្លាប់​នៅ​ជំរំ​អ្នក​ទោស​នយោបាយ​របស់​កូរ៉េ​ខាង​ជើង ដោយ​លោក​ស្រី​បាន​ពិពណ៌នា​បទ​ពិសោធន៍​ដ៏​ជូរ​ចត់​របស់​ពួក​គេ​ទាំង​ពីរ​ថា ជា​ទុក្ខ​ព្រួយ​ដែល​ធ្វើ​ឲ្យ​ឈឺ​ចុក​ចាប់​ក្នុង​បេះ​ដូង។

ក្រុមប្រឹក្សា​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​គ្រោង​នឹង​បើក​ការ​ប្រជុំ​ដែល​គេធ្វើ​ជា​ទៀង​ទាត់​មួយ​នៅ​ចុង​ខែ​កុម្ភៈ នៅ​ក្រុង​ហ្សឺណែវ​ប្រទេស​ស្វ៊ីស៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​