អ្នក​ជំនាញ​ផ្ដល់​គំនិត​ឲ្យ​ក្រុមហ៊ុន​អូស្រ្ដាលី​សម្លឹង​មើល​ទីផ្សារ​នៅ​អាស៊ី

អ្នក​ជំនាញ​ផ្ដល់​គំនិត​ឲ្យ​ក្រុមហ៊ុន​អូស្រ្ដាលី​សម្លឹង​មើល​ទីផ្សារ​នៅ​អាស៊ី

អ្នក​ជំនាញ​ផ្ដល់​គំនិត​ឲ្យ​ក្រុមហ៊ុន​អូស្រ្ដាលី​សម្លឹង​មើល​ទីផ្សារ​នៅ​អាស៊ី

ដាក់បញ្ចូលថ្ងៃ 15 January 2013, 16:55 AEST

របាយការណ៍ ​ថ្មី​មួយ​កំពុង​តែ​ជំរុញ​ឲ្យ​ពាណិជ្ជករ​លក់​រាយ​សម្លឹង​មើល​ទៅ​ទីផ្សារ​នៅ​ ប្រទេស​ចិន​វិញ ដើម្បី​ឲ្យ​មាន​ការ​រីក​ចម្រើន​ នៅក្នុង​ខណៈ​ពេល​ដែល​ការ​ប្រកួត​ប្រជែង​ក្នុង​ស្រុក​កំពុង​តែ​កើន​ឡើង​យ៉ាង​ ខ្លាំង។

ក្រុមហ៊ុន​ប្រឹក្សា​យោបល់ Deloitte បាន​បញ្ចេញ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ដែល​មាន​រាយ​បញ្ជី​ឈ្មោះ​ ក្រុមហ៊ុន​លក់​រាយ​​ថ្នាក់កំពូល​ចំនួន​​២៥០​នៅ​ទូទាំង​ពិភព​លោក។

ប្រទេស ​អូស្រ្ដាលី​មាន​តែ​ក្រុមហ៊ុន​លក់​រាយ​​ថ្នាក់​កំពូល​ចំនួន​២​ទេ​ ស្ថិត​នៅ​ក្នុង​លំដាប់​ក្រុមហ៊ុន​​ថ្នាក់​កំពូល​ចំនួន​២០ ដែល​ក្នុង​នោះ​មាន​ក្រុមហ៊ុន Woolworths និង​គូ​ប្រជែង​របស់​គេ គឺ​ក្រុមហ៊ុន Wesfarmers ដែល​គ្រប់​គ្រង​ហាង​ Coles supermarket។ ក្រុមហ៊ុន​ទាំង​ពីរ​នេះ បាន​ចំណូល​ពី​ប្រទេស​២​គត់​គឺ​អូស្រ្ដាលី និង​នូវ៉ែលហ្សេឡង់។

របាយការណ៍​នេះ​ក៏​ចង្អុល​បង្ហាញ​ឲ្យ​ ឃើញ​នូវ​ទំនោរ​ទៅ​រក​ហាង​លក់​ទំនិញ​នៅ​ទីផ្សារ​ដែល​រីក​ចម្រើន​ហើយ​ ដូច​ជា​នៅ​អឺរ៉ុប និង​សហរដ្ឋ​អាម៉េរិក​ដែល​កំពុង​តែ​ស្វែង​រក​ការ​រីក​លូត​លាស់​នៅ​តាម​បណ្ដា​ ទីផ្សារ​ដទៃ​ទៀត​ដូច​ជា​នៅ​អូស្រ្ដាលី និង​អាស៊ី។

លោក David White សហនិពន្ធ​នៃ​របាយការណ៍​នេះ​និយាយ​ថា នេះ​គឺ​ជា​យុទ្ធ​សាស្រ្ដ​មួយ​ដែល​ក្រុមហ៊ុន​អូស្រ្ដាលី​អាច​ទទួល​បាន​ផល​ ចំណេញ​តាម​រយៈ​ការ​រក​ទី​ផ្សារ​នៅ​អាស៊ី៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​