ភ្លើង​ឆេះ​ព្រៃ​នៅ​តែ​បន្ដ​បំផ្លាញ​ផ្ទះ​សម្បែង​ពល​រដ្ឋ​នៅ​អូស្រ្ដាលី​

ភ្លើង​ឆេះ​ព្រៃ​នៅ​តែ​បន្ដ​បំផ្លាញ​ផ្ទះ​សម្បែង​ពល​រដ្ឋ​នៅ​អូស្រ្ដាលី​

ភ្លើង​ឆេះ​ព្រៃ​នៅ​តែ​បន្ដ​បំផ្លាញ​ផ្ទះ​សម្បែង​ពល​រដ្ឋ​នៅ​អូស្រ្ដាលី​

ដាក់បញ្ចូលថ្ងៃ 15 January 2013, 16:49 AEST

អាជ្ញាធរ​ពន្លត់​អគ្គិភ័យ​ជន​បទ​នៅ​ក្នុង​រដ្ឋ NSW ប្រទេស​អូស្រ្ដាលី​និយាយ​ថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ពួក​គេ​នឹង​ត្រូវ​ខំ​ប្រឹង​ធ្វើ​ការ​ពន្លត់​ ភ្លើង​ថែម​ទៀត​នៅ​ប៉ែក​ខាង​ជើង​នៃ​រដ្ឋ​នេះ នៅ​ក្នុង​ខណៈ​ពេល​ដែល​ក្រុម​ពន្លត់​អគ្គិភ័យ​កំពុង​តែ​ប្រឈម​មុខ​នឹង​ភ្លើង​ ឆេះ​ព្រៃ​ធំ​មួយ​ ដែល​បាន​បំផ្លាញ​ផ្ទះ​សម្បែង​អស់​ជាច្រើន​ខ្នង​ទៅ​ហើយ​នោះ។

ភ្លើង​ឆេះ​ព្រៃ​នៅ​ឧទ្យាន​ជាតិ Warrumbungle នៅ​ជិត​ទី​ប្រជុំ​ជន Bugledie បាន​ឆាប​ឆេះ​លើ​ផ្ទៃ​ដៃ​៤ម៉ឺន​ហិចតារ​ទៅ​ហើយ ដោយ​បាន​កម្ទេច​ផ្ទះ​៣៣​ខ្នង និង​រោង​ជាង​៥០​។

ស្នង​ការ​អាជ្ញាធរ​ពន្លត់​អគ្គិភ័យ​បាន​ពិពណ៌នា​ភ្លើង​នេះ​ថា​ ជា​ភ្លើង​ដ៏​អាក្រក់​សាហាវ​ ប៉ុន្ដែ​លោក​នៅ​តែ​មាន​សង្ឃឹម​ថា អ្នក​ពន្លត់​អគ្គិភ័យ​ដែល​កំពុង​តែ​អស់​កម្លាំង​ទាំង​នោះ នឹង​ទទួល​បាន​ជំនួយ​ពី​ស្ថាន​ភាព​អាកាស​ធាតុ​អំណោយ​ផល​ល្អ​វិញ​នៅ​ថ្ងៃ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​ថា ក្រុម​អ្នក​ពន្លត់​ភ្លើង នឹង​មាន​ការ​រវល់​មមា​ញឹក​ឡើង​វិញ​នៅ​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

សត្វគោ, ចៀម ជាច្រើន​ពាន់​ក្បាល និង​ចំណី​សត្វ​ជា​ច្រើន​ទៀត​បាន​ឆេះ​ហិន​ហោច​អស់​ រួម​ទាំង​ការ​ខូច​ខាត​ហេដ្ឋា​រច​នា​សម្ព័ន្ធ​សាធារណៈ និង​ការ​បាត់​បង់​ផ្ទះ​សម្បែង​របស់​ពេល​រដ្ឋ​ផង។

បច្ចុប្បន្ន​នេះ មាន​ភ្លើង​ប្រមាន​១២០​កន្លែង​កំពុង​ឆាប​ឆេះ​ក្នុង​រដ្ឋ​ NSW ហើយ​ជិត​៣០​កន្លែង​កំពុង​តែ​ឆេះ​សន្ធោសន្ធៅ​ដែល​គេ​មិន​អាច​គ្រប់​គ្រង​បាន៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​