ប៉ូលិស​សហព័ន្ធ​អូស្រ្ដាលី​ធ្វើ​ការ​ស៊ើប​​អង្កេត​ឡើង​វិញ​នូវ​ករណី​​ស៊ីសំណូក​នៅ​កម្ពុជា​​

ប៉ូលិស​សហព័ន្ធ​អូស្រ្ដាលី​ធ្វើ​ការ​ស៊ើប​​អង្កេត​ឡើង​វិញ​នូវ​ករណី​​ស៊ីសំណូក​នៅ​កម្ពុជា​​

ប៉ូលិស​សហព័ន្ធ​អូស្រ្ដាលី​ធ្វើ​ការ​ស៊ើប​​អង្កេត​ឡើង​វិញ​នូវ​ករណី​​ស៊ីសំណូក​នៅ​កម្ពុជា​​

ដាក់បញ្ចូលថ្ងៃ 15 January 2013, 17:44 AEDT

ប៉ូលិស​សហព័ន្ធ​អូស្រ្ដាលី​ (AFP) នឹង​បើក​ការ​ស៊ើប​អង្កេត​ករណី​ពុក​រលួយ​មួយ​ឡើង​វិញ​លើ​សកម្មភាព​មួយ​ចំនួន​ របស់​ក្រុម​ហ៊ុន​រ៉ុក​រក​រ៉ែ​អូស្រ្ដាលី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្រោយ​ពី​ការ​ស៊ើប​អង្កេត​ដំបូង​ដែល​​ធ្វើ ឡើង​ដោយ​ប៉ូលិស​សហព័ន្ធ​អូស្រ្ដាលី​បាន​រង​ការ​រិះ​គន់​ថា ធ្វើ​ឡើង​មិន​បាន​ដិត​ដល់​ជា​ទី​គាប់​ចិត្ដ។

ការ​សម្រេច​ចិត្ដ​បែប​នេះ បាន​ធ្វើ​ឡើង​កាល​ពី​ចុង​សប្ដាហ៍​ក្រោយ​ពី​អង្គការ​សហប្រតិបត្ដិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ហៅ​កាត់​ថា OECD បាន​បន្ទោស​ដល់​ប្រទេស​អូស្រ្ដាលី​ចំពោះ​កំណត់​ត្រា​មិន​ល្អ​ផ្នែក​ការ​អនុវត្ដ​ច្បាប់​ប្រឆាំង​នឹង​ការ​ស៊ីសំណូក​សូក​ប៉ាន់​នៅ​បរទេស។

របាយការណ៍​របស់​អង្គការ OECD បាន​ចេញ​កាល​ពី​ខែ​តុលា​កន្លង​ទៅ​ ហើយ​ឥឡូវ​នេះ អាជ្ញាធរ​ប៉ូលិស​សហព័ន្ធ​អូស្រ្ដាលី​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​វិញ​ថា ខ្លួន​នឹង​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ទៅ​លើ​ករណី​ពុក​រលួយ​យ៉ាង​ហោច​ណាស់​២ករណី​ដែល​ក្រុម​ហ៊ុន​អូស្រ្ដាលី​មាន​ការ​ពាក់​ព័ន្ធ​នៅ​បរទេស៕

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​