ADB ផ្តល់​ប្រាក់​២៣០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​៦

ADB ផ្តល់​ប្រាក់​២៣០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​៦

ADB ផ្តល់​ប្រាក់​២៣០​លាន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំនួន​៦

ដាក់បញ្ចូលថ្ងៃ 17 January 2013, 16:35 AEST

មន្រ្តី​ធនាគារអភិវឌ្ឍន៍​អាស៊ី (ADB)  និង​កម្ពុជា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​ហិរញ្ញប្បទាន​សហ​ប្រតិបត្តិការ​ សម្រាប់​៦​គម្រោងដែល​មាន​ទឹក​ប្រាក់​ប្រមាណ​២៣០​លានដុល្លារ។

គម្រោង​ទាំង​៦​នោះ រួម​មាន​ អប់រំជំហានទី៣ កម្មវិធី​ពិពិធ​កម្ម​សេដ្ឋកិច្ច, គម្រោង​កាត់​បន្ថយ​គ្រោះ​ទឹក​ជំនន់ និង​រាំង​ស្ងួត​ក្នុង​មហា​អនុតំបន់​ទន្លេ​មេគង្គ, គម្រោង​ពង្រីក​គម្រោង​​អគ្គិសនី​តុង​ស្យុង​មធ្យម​ និង​គម្រោង​អភិវឌ្ឍ​ទីក្រុង និង​ច្រករ​បៀង​ខាង​ត្បូង។

​របាយការណ៍​ភាព​​ជា​​ដៃ​​គូ​​របស់ ADB ​ជា​មួយ​​កម្ពុជា សម្រាប់​រយៈ​ពេល​បី​ឆ្នាំ​ពី​២០១៣-២០១៥​នោះ  ADB មាន​គម្រោង​ផ្តល់​ទឹក​ប្រាក់​ដល់​កម្ពុជា ប្រមាណ​៥០០​លាន​ដុល្លារ​សហរដ្ឋអាម៉េរិក។

របាយការណ៍​នោះ ផ្តោត​ជាសំខាន់​និង​បន្ថែម​ទៅ​ការ​ផ្តល់​ជំនួយ​សម្រាប់​ទី ក្រុង​​របៀង​តូច​ៗ ការ​តភា្ជប់​ពីទី​ក្រុង​ទៅ​ជន​បទ ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​និង​ វិស័យ​ឯកជន៕

 

 

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​