សហរដ្ឋ​អាម៉េរិក​ដាក់​សម្ពាធ​បន្ថែម​ដល់​ប្រទេស​ឡាវ​ជុំ​វិញ​ការ​បាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់

សហរដ្ឋ​អាម៉េរិក​ដាក់​សម្ពាធ​បន្ថែម​ដល់​ប្រទេស​ឡាវ​ជុំ​វិញ​ការ​បាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់

សហរដ្ឋ​អាម៉េរិក​ដាក់​សម្ពាធ​បន្ថែម​ដល់​ប្រទេស​ឡាវ​ជុំ​វិញ​ការ​បាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់

ដាក់​បញ្ចូល​ពេល 17 January 2013, 16:58 AEST

សហរដ្ឋ​អាម៉េរិក​បាន​ដាក់​គំនាប​បន្ថែម​ទៅលើ​រដ្ឋាភិបា​​ប្រទេស​ឡាវ​ពាក់​ ព័ន្ធ​នឹង​ការ​បាត់​ខ្លួន​សកម្មជន​សិទ្ធិ​មនុស្ស​ល្បី​ឈ្មោះ​ម្នាក់ គឺ​លោក សម្បត្តិ សំផូន។

សកម្មជន​រូប​នេះ​បាន​បាត់​ខ្លួន​អស់​រយៈពេល​១​ខែ​ហើយ ក្នុង​ហេតុការណ៍​ដែល​គេមាន​បារម្ភ​ថា​លោក​បាន​ត្រូវ​​គេ​ចាប់​ពង្រត់​នៅ​ក្បែរ​ការិយាល័យ​ប៉ូលិស​មួយ​កន្លែង​ក្នុង​រដ្ឋ​ធានី​វៀង​ច័ន្ទន៍។

អតីត​រដ្ឋ​មន្រ្តី​ការ​បរទេស​សហរដ្ឋ​អាម៉េរិក លោកស្រី Hillary Clinton បាន​សម្ដែង​នូវ​ការ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ជោគ​វាសនា​នៃ​អាយុ​ជីវិត​របស់​សកម្មជន​នេះ​ដែល​អន្តរ​ជាតិ​បាន​ទទួល​ស្គាល់​​ ហើយ​លោកស្រី​ក៏​អំពាវ​ដល់​​រដ្ឋាភិបាល​ឡាវ​​សុំ​ឲ្យ​ធ្វើ​អន្តរាគមន៍​ឲ្យ​អស់​ពី​លទ្ធភាព​របស់​ខ្លួន​ដើម្បី​ឲ្យ​បុរស​នេះ​បាន​វិល​​​វិញ​ឆាប់ៗ​ និង​ដោយ​សុវត្ថិភាព។

ក្រសួង​ការ​បរទេស​​ឡាវ​និយាយថា កាល​ពី​ខែ​មុន​ប៉ូលិស​ចរាចរណ៍​បាន​ឃាត់​លោក​សម្បត្តិ​​ដែល​ជា​ការ​អនុវត្ត​តួនាទី​របស់​គេ​ក្នុង​ត្រួត​ពិនិត្យ​អ្នក​បើកបរ ប៉ុន្តែ​នៅ​ពេល​មួយ​សន្ទុះ​ក្រោយ​មក​​ស្រាប់​តែ​​មាន​ក្រុម​បុរស​មិន​ស្គាល់​មុខ​បាន​ចាប់​រូប​គាត់​យក​ទៅ។

រីឯ​អង្គ​ការ​ ការពារ​សិទ្ធិ​មនុស្ស​មួយ​នៅ​កម្ពុជា​ក៏​ចូល​សម្ដែង​ក្ដី​កង្វល់​ផង​ដែរ​​ក្នុង​ករណី​នេះ ដោយ​បាន​ផ្ញើ​លិខិត​ចំហ​មួយ​ជូនស្ថាន​ទូត​ឡាវ​​ប្រចាំ​នៅ​កម្ពុជា។ លោក អ៊ូ វីរៈ ​ជា​ប្រ​ធានមជ្ឈមណ្ឌល​សិទ្ធិ​កម្ពុជា​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អូស្រ្តាលី​ថ្ងៃ​នេះ​ថា ការ​អភិវឌ្ឍ​សិទ្ធិ​មនុស្ស​គឺ​ជា​បញ្ហា​សកល​ហើយ​ឡាវ​គឺ​ជា​ប្រទេស​មួយ​ក្នុង​តំបន់​ផង​ដែរ​៕​​​​

ប្រធាន​បទ៖

រឿង​​សំខាន់​ៗ​

អត្ថបទ​​​សំខាន់ៗ​​​ថែម​ទៀត​